នាយករដ្ឋមន្រីរដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា
|
នាយករដ្ឋមន្រីសួរដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា (VOV) |
(VOVworld) – នារសៀលថ្ងៃទី៩ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនា
ជាមួយ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា លោក ត្រាំ
អ៊ីវតឹក ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួបសន្ទនា
នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc មានគោលបំណង
ថា៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាជួយឧបត្ថម្ភសហគ្រាស
វៀតណាម វិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជា ក្នុងនោះមានសម្ព័ន្ធ
ក្រុមហ៊ុនធំៗរបស់វៀត ណាមដូចជា VNPT និង Viettel ។ ក្រៅពីនោះ
ភាគីទាំងពីរបង្កើនការធានាសុវត្ថិ ភាពព័ត៌មាន រាំងស្កាត់បញ្ហាអសកម្ម
លើបណ្តាញអ៊ីនធឺណែត។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរ
គមនាគមន៍កម្ពុជា លោក ត្រាំ អ៊ីវតឹក បានឲ្យ ដឹងថា៖ គោលដៅនៃ
ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោកគឺ សំដៅបង្កើន
កិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា
ជាមយយក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម ព្រមទាំង
ជំរុញទំនាក់ ទំនងមិត្តភាពប្រពៃណីល្អប្រសើទ្វេភាគីផងដែរ៕