|
នាវា CCG លេខ៣១២៣៩ របស់ចិនចូលក្នុងតំបន់សមុទ្រជិតប្រជុំកោះជំលោះ Senkaku/Diaoyu នាថ្ងៃទី៣ មិនា ឆ្នាំ២០១៤ (រូបថត៖AFP/TTXVN) |
(VOVworld) - កងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន (JCG) បានឲ្យដឹងថានាព្រឹកថ្ងៃទី៨
មិថុនា នាវា៣គ្រឿងនៃកងកម្លាំងប៉ូលីសសមុទ្រចិន (CCG) បានចូលក្នុងតំបន់ជិត
ប្រជុំកោះជំលោះជាមួយជប៉ុនដែលតូក្យូហៅថា Senkaku ខណៈដែល ចិនហៅថា
Diaoyu នៅសមុទ្រចិនខាងកើត។វានាមួយក្នុងចំណោមនាវាទាំង៣ នេះហាក់ដូចជា
ប្រដាប់អាវុធ។ប្រជុំកោះ Senkaku/Diaoyu ជាក្រុមកោះដែលស្ថិត នៅចំងាយពីកោះធំ
របស់ខេត្ត Okinawa ប្រទេសជប៉ុន ចំនួន៤រយគីឡូម៉ែត្រប៉ែក ខាងលិចហើយនា
បច្ចុប្បន្នដោយជប៉ុនគ្រប់គ្រង ប៉ុន្តែចិនក៏បានប្រកាសអធិប តេយ្យភាពហើយជា
ច្រើនលើកច្រើនសារបញ្ជូននាវាឬយន្តហោះទៅកាន់តំបន់ សមុទ្រនេះ។ជំលោះ
អធិបតេយ្យភាពនេះបានបង្កឡើងភាពតានតឹងក្នុងទំនាក់ ទំនងរវាងប្រទេសទាំង
ពីរក្នុងអំឡុងពេលកន្លងទៅ៕