និស្សិតកម្ពុជានៅវៀតណាមប្រារព្ធពិធីជប់លៀងនិងសំដែងសិល្បៈដើម្បីអបអរសាទរខួបលើកទី ៦៦ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា

(VOVWORLD) -ក្នុងឱកាសអបអរសាទរខួបលើកទី ៦៦ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ - ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩) នាយប់ថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ និស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀត  ណាមបានរៀបចំឡើងកម្មវិធីជប់លៀងនិងសំដែងសិល្បៈ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិកម្ពុជា។
 និស្សិតកម្ពុជានៅវៀតណាមប្រារព្ធពិធីជប់លៀងនិងសំដែងសិល្បៈដើម្បីអបអរសាទរខួបលើកទី ៦៦ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា - ảnh 1 លោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ vanhoa/vovworld)

អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមានរបស់លោក ចាយណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម  លោក  Vu Mao ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា; តំណាងមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ រួមទាំងនិស្សិតកម្ពុជាដែលសិក្សានៅសាកលវិទ្យាល័យនានានៅទីក្រុងហាណូយផងដែរ។

ថ្លែងមតិក្នុងពិធីនេះ លោក  Vu Mao បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនិងការខិតខំរបស់និស្សិតកម្ពុជាក្នុងប៉ុន្មានឆ្នាំកន្លងទៅ ហើយក៏អះអាងថានិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាមបានពង្រីកស្មារតីសាមគ្គីភាព មិត្តភាព និងចូលរួមយ៉ាងសកម្មក្នុងចលនា“ បណ្តុះពន្លកមិត្តភាព» ដែលបំផុសឡើងដោយសមាគមមិត្តភាពវៀតណាម -កម្ពុជា។ តាមនោះរួមចំណែកកសាងប្រទេសជាតិ ក៏ដូចជាពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រជាជនវៀតណាមនិងកម្ពុជា។

 និស្សិតកម្ពុជានៅវៀតណាមប្រារព្ធពិធីជប់លៀងនិងសំដែងសិល្បៈដើម្បីអបអរសាទរខួបលើកទី ៦៦ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា - ảnh 2 ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ vanhoa/vovworld)

ក្នុងឱកាសនេះ ឯកអគ្គរាជទូតកម្ពុជា លោក ចាយណាវុធ ក៏មានបំណងចង់ឲ្យនិស្សិតកម្ពុជាទាំងអស់ត្រូវខិតខំសិក្សាបន្ថែមទៀត ដើម្បីយកចំណេះដឹងដែលបានរៀនសូត្រនៅវៀតណាម មករួមចំណែកក្នុងការកសាងនិងថែរក្សាសន្តិភាព ក៏ដូចជារួមដៃគ្នារក្សាចំណងសាមគ្គីភាពនិងមិត្តភាពកម្ពុជា - វៀតណាមឲ្យកាន់ តែឋិតឋេរជានិរន្តពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

Van Hoa - Minh Hung

ប្រតិកម្មទៅវិញ

ផ្សេងៗ