និស្សិតធ្វើសកម្មភាពដើម្បីអនាគតរុងរឿងនិងសុវត្ថិភាពសម្រាប់តំបន់ឆ្នេរសមុទ្រវៀតណាម
|
និស្សិតធ្វើអនាម័យបរិស្ថាន (រូបថតៈ tuoitre.vn) |
(VOVworld)-នាយប់ថ្ងៃទី២៦វិច្ឆិកានៅទីក្រុងហូជីមិញ កម្មវិធីពៃ្រលិចទឹកសម្រាប់
អនាគតវៀតណាម-MFF បានរៀបចំប្រគល់រង្វាន់ការប្រឡងប្រណាំង “និស្សិតធ្វើ
សកម្មភាពដើម្បីអនាគត់រុងរឿងនិងសុវត្ថិភាពសម្រាប់តំបន់ឆ្នេរសមុទ្រវៀតណាម”។ សំដៅជួយជ្រោមជ្រែងសប្តាហ៌កោះសមុទ្រនិងទិវា មហាសាគរពិភពលោក កម្មវិធី
ពៃ្រលិចទឹកសម្រាប់អនាគតវៀតណាម-MFF រួមជាមួយអង្គការអភិរក្សអន្តរជាតិ
បានបំផុសការប្រឡងប្រណាំង “និស្សិតធ្វើសកម្មភាពដើម្បីអនាគត់រុងរឿងនិង
សុវត្ថិភាពសម្រាប់តំបន់ឆ្នេរសមុទ្រវៀតណាមលើកទី១”។ គោលដៅនៃការប្រឡង
ប្រណាំងនេះ សំដៅលើកកំពស់ ចំណះដឹង និងពង្រីកការច្នៃប្រឌិតរបស់និស្សិត
ក្នុងការងាររក្សានិងស្តារឡើងវិញប្រព័ន្ធជីវៈសាស្រ្តចំរុះតំបន់ឆ្នេរសមុទ្រ៕