និស្សិតវៀតណាមទទួលបានរង្វាន់ទី៣ក្នុងការប្រកួតបច្ចេកវិទ្យាសកល

(VOVWORLD) - ក្រុមវៀតណាមដែលមាននិស្សិតចំនួន ៣ នាក់ បាន ប្រកួតជាមួយក្រុមចំនួន ១៤៦ មកពីប្រទេសនិងដែនដីចំនួន ៣៦ហើយទទួលបាន រង្វាន់ទី ៣ ក្នុងវិញ្ញាសារបច្ចេកវិទ្យាពពក (cloud)។

និស្សិតវៀតណាមទទួលបានរង្វាន់ទី៣ក្នុងការប្រកួតបច្ចេកវិទ្យាសកល - ảnh 1ក្រុមវៀតណាមបានឈ្នះរង្វាន់ទី ៣ នៃការប្រកួត Huawei ICT ឆ្នាំ ២០២២-២០២៣។ (រូបថត៖ Huawei)
ក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម កាលពីថ្ងៃទី ២៩ ឧសភា បានឲ្យ ដឹងថា នៅក្នុងវគ្គផ្ដាច់ព្រ័ត្រសកលនៃការប្រកួត Huawei ICT ឆ្នាំ ២០២២-២០២៣ ដែលបានធ្វើឡើងនៅទីក្រុង Shenzhen (ប្រទេសចិន) និស្សិតផ្នែកបច្ចេកវិទ្យាព័ត៌មាន វៀតណាម បានឈ្នះរង្វាន់ទី៣។ ក្រុមវៀតណាមដែលមាននិស្សិតចំនួន ៣ នាក់ បាន ប្រកួតជាមួយក្រុមចំនួន ១៤៦ មកពីប្រទេសនិងដែនដីចំនួន ៣៦ហើយទទួលបាន រង្វាន់ទី ៣ ក្នុងវិញ្ញាសារបច្ចេកវិទ្យាពពក (cloud)។
ការប្រកួតប្រជែង Huawei ICT ប្រចាំឆ្នាំ គឺជាគម្រោងសំខាន់មួយនៅក្នុងគំនិត ផ្តួចផ្តើម "គ្រាប់ពូជសម្រាប់អនាគត ២.០" របស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិ Huawei។ រៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ ២០១៥ ការប្រកួតនេះមានគោលបំណង បង្កើតឡើងទីធ្លាលេង ជាមួយនឹងការប្រកួតប្រជែងប្រកបដោយសមភាព សម្រាប់ និស្សិតសាកលវិទ្យាល័យ និងសាលាជាន់ខ្ពស់ជុំវិញពិភពលោកមកជួបប្រាស្រ័យគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ