បើកកម្មវិធី“ ជំរុញតម្រូវការទិញទំនិញឆ្នាំ ២០២០”
(VOVWORLD) - នាព្រឹកថ្ងៃទី ២ ខែកក្កដា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានសម្របសម្រួលជាមួយមន្ទីរនិងស្ថាប័នពាក់ព័ន្ធនានា ដើម្បីរៀបចំកម្មវិធី “ជំរុញតម្រូវការទិញទំនិញឆ្នាំ ២០២០” សំដៅបង្កើតលក្ខណះអំណោយផលនិងជួយឧបត្ថម្ភគាំទ្រដល់អង្គភាពអាជីវកម្មនៅទីក្រុង ជំរុញការលក់ចេញទំនិញនិងដោះស្រាយទំនិញដែលស្ទុកទុកនៅក្នុងឃ្លាំង ដើម្បីរួមចំណែកដល់ការស្តារ សេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាត Covid-19 ។
តំណាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម រួមទាំងថ្នាក់ដឹកនាំទីក្រុងហូជីមិញនិងតំណាងមន្ទីរនិងស្ថាប័នក្នុងតំបន់អញ្ជើញកាត់ខ្សែបូបើកកម្មវិធី (រូបថត៖ VOV) |
កម្មវិធីនេះបានទាក់ទាញអង្គភាពអាជីវកម្មចូលរួមប្រមាណ ៦០០ នៅទូទាំងប្រទេសដោយមានស្តង់ទំនិញចំនួន ៧០០ ស្តង់ដែលតាំងបង្ហាញផលិតផលប្រចាំតំបន់ ផលិតផលឧស្សាហកម្ម កសិផល ម្ហូបអាហារប្រកបដោយស្តង់ដារសុវត្ថិភាពជាដើម។
ក្រៅពីការបញ្ចុះតំលៃពី ២០ - ៥០% លើតំលៃទំនិញ កម្មវិធីនេះក៏ជាឱកាសសម្រាប់អង្គភាពអាជីវកម្មអាចស្វែងយល់អំពីកិច្ចសហប្រតិបត្តិការនិងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ពីដំណាក់កាលផលិតកម្មរហូតដល់ការលក់ចេញផលិតផលទៅកាន់ទីផ្សារ ដើម្បីនាំកសិផលរបស់ខេត្ត/ក្រុងនានាចូលទៅក្នុងប្រព័ន្ធចែកចាយទីក្រុងហូជីមិញនិងផ្ទុយមកវិញផងដែរ។ គួរបញ្ជាក់ថាកម្មវិធីនេះចាប់ផ្តើមបើកចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៥ ខែកក្កដានៅខ័ណ្ឌ Thu Duc ទីក្រុងហូជីមិញ៕