បើកការតាំងពិព័រណ៌ “មរតកសាសន៍របស់លោកប្រធានហូជីមិញ - តម្លៃនិងកម្លាំងរស់អមតៈ”
(VOVWORLD) - ការតាំងពិព័រណ៌ថ្នាក់ជាតិ “មរតកសាសន៍របស់លោកប្រធានហូជីមិញ - តម្លៃនិងកម្លាំងរស់អមតៈ” បានបើកនៅថ្ងៃទី ៣០ សីហា នៅមណ្ឌលកេរ្តិ៍ដំណែលលោកប្រធាន ហូជីមិញ នៅវិមានប្រធានរដ្ឋនៃរដ្ឋធានីហាណូយ។
ប្រតិភូទស្សនាការតាំងពិព័រណ៍ |
ដោយមានឯកសារ រូបភាព និងគំនូសតាងជាង ២០០ ត្រូវបានជ្រើសរើសសម្រាប់ដាក់តាំង ខ្លឹមសារពិព័រណ៌ត្រូវបានរៀបចំជា ៣ ផ្នែក៖ “ជីវប្រវត្តិ និងអាជីពរបស់លោកប្រធានហូជីមិញ”; "មរតកសាសន៍ - រតនៈសម្បត្តិជាតិ"; “រយៈពេល ៥៥ ឆ្នាំ នៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ”។ ជាមួយនឹងខ្លឹមសារដ៏សម្បូរបែប រាល់ឯកសារ និងរូបភាពដែលដាក់តាំងបង្ហាញបានរួមចំណែកក្នុងការបញ្ជាក់ថា សតិអារម្មណ៍និងមរតកសាសន៍របស់លោកប្រធានហូជីមិញនៅមានតម្លៃនិងតម្លាំងរស់អមតៈ។ រយៈពេល ៥៥ឆ្នាំបានកន្លងផុតទៅ មរតកសាសន៍របស់លោកប្រធានហូជីមិញ តែងតែរួមដំណើរជាមួយប្រទេសជាតិ បំភ្លឺ និងដឹកនាំបក្ស ប្រជាជន និងកងទ័ពទាំងមូលឲ្យរឹងមាំ និងស្មោះត្រង់ចំពោះបុព្វហេតុបដិវត្តន៍ និងសតិអារម្មណ៍របស់លោក។
ពិព័រណ៍នេះត្រូវដាក់តាំងបង្ហាញសម្រាប់អ្នកទស្សនាពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤។ បន្ទាប់ពីការតាំងពិព័រណ៌នេះ ខ្លឹមសារនិងការពន្យល់ដែលបានបង្ហាញនឹងត្រូវធ្វើឡើងជាឃ្លីប និងបង្ហោះនៅលើគេហទំព័រនៃមណ្ឌលកេរ្តិស៍ដំណែលលោកប្រធានហូជីមិញ នៅវិមានប្រធានរដ្ឋ៕