បេក្ខជនប្រធានាធិបតីប្រេស៊ីលទទួលមរណភាពក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ
|
លោក Eduardo Campos |
(VOV)_នាថ្ងៃទី១៣ សីហា យន្តហោះធុនតូចរបស់ក្រុមហ៊ុនអាកាសចរណ៍
Cessna បានហោះធ្លាក់បុកទៅនឹងលំនៅដ្ឋាននៅទីក្រុងកំពង់ផែ Santos
នៃប្រទេសប្រេស៊ីល បណ្ដាលអោយអ្នកជិះក្នុងយន្តហោះទាំងប្រាំពីរនាក់ស្លាប់
បាត់បង់ជីវិត។ លោក Eduardo Campos បេក្ខជនប្រធានាធិបតីប្រទេស
ប្រេស៊ីលបានទទួលមរណភាពជាមួយនឹងបណ្ដាសហការីរបស់លោក។
ប្រធានាធិបតី ប្រេស៊ីល លោកស្រី Dilma Rousssel បានជូនដំណឹងថា៖
ប្រេស៊ីលនឹង រៀបចំពិធីបុណ្យសពជាតិ និងលោកស្រីក៏បានប្រកាសថានឹងបញ្ឈប់រាល់សកម្មភាពរកសម្លេងគាំទ្របោះឆ្នោតរបស់ខ្លួនក្នុងរយៈ
ពេល៣ថ្ងៃដែរ៕