បេក្ខជនពិសេសរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ចនៅចិន

បេក្ខជនពិសេសរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ចនៅចិន - ảnh 1
បេក្ខជនពិសេសរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ចនៅចិន

(VOV)_នារសៀលថ្ងៃទី២៩កុម្ភះ នៅទីក្រុងប៉េកាំង (ចិន) អគ្គលេខាបក្ស និងជា
ប្រធានរដ្ឋចិន លោក Xí Jìnpíng បានជួបសន្ទនាជាមួយលោក Hoang Binh Quan
សមាជិកមជ្ឈឹមបក្ស  ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម​ និងជា​បេក្ខជន
ពិសេសរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ដែលកំពុង​បំពេញទស្សន
កិច្ចនៅចិន។

          លោក Hoang Binh Quan បានអះអាងថា៖ បក្ស រដ្ឋវៀតណាម​នឹងរក្សា​គោល
មាគា៍កិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ ​អភិវឌ្ឍន៍ 
និងគោរពទំនាក់ទំនងជិតខាងមិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យជាមួយបក្ស 
និងរដ្ឋចិន។ 

          ​រីឯ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng ​បានអះអាង​ថា៖​បក្ស
 និងរដ្ឋាភិបាលចិន ជានិច្ចកាលគោរពទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាមនិង
ចិន ហើយមានគោលបំណងថា៖ ភាគីទាំងពីរត្រូវបង្កើនទំនុកទុកចិត្ត​ខាងនយោបាយ
 ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ជាក់ស្ដែង 
បង្កើនការផ្លាស់ប្តូរបទពិសោធន៍ ជំរុញខ្លាំងការជួបប្រាស្រ័យប្រជាជន គ្រប់គ្រងការ
ខ្វែងគំនិតប្រកបដោយភាពល្អប្រសើរ ដើម្បីជំរុញទំនាក់​ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ អភិវឌ្ឍន៍និរន្តរភាពនាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ