បក្សកុម្មុយនិស្តវៀតណាមនិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការ

បក្សកុម្មុយនិស្តវៀតណាមនិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1

បក្សកុម្មុយនិស្តវៀតណាមនិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការ

(VOVworld)-នាថ្ងៃទី២៤វិច្ឆិកា នៅរដ្ឋធានីម៉ូស្គូ រុស្ស៊ី អគ្គលេខាបក្សកុម្មុយនិស្ត
វៀតណាមលោក Nguyen Phu Trong​ បានទទួលជួបជាមួយគណៈប្រតិភូនៃ
គណៈបក្សកុម្មុយនិស្តរុស្ស៊ី (KPRF) ដឹកនាំដោយលោកប្រធាន Gennady Ziuganov
 ដែលបានមកសម្តែងការគួសម។ នៅទីនេះ លោក Nguyen Phu Trong បានថ្លែង
អំណគុណចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ជនកុម្មុយនិស្តនិងប្រជា ជនរុស្ស៊ី
ចំពោះវៀតណាម។ លោកអគ្គលេខាមានជឿជាក់ថា KPRF នឹងបាន​ពង្រឹងនិង
ពង្រីកតួនាទីដ៏រឹងមាំរបស់ខ្លួនក្នុងជីវភាពរស់នៅខាងនយោបាយ សង្គម នៅរុស្ស៊ី
 ក៏ដូចជាក្នុងចលនាកុម្មុយនិស្តនិងកម្មករអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ។

        រីឯខ្លួនវិញ លោក Gennady Ziuganov បានសង្កត់ធ្ងន់ថា KPRF ជានិច្ចកាល
 គាំទ្រការផ្តួចផ្តើមគំនិតរបស់លោកប្រធានាធិបតី និងរដ្ឋាភិបាលរុស្ស៊ី ក្នុងការ
បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ លោកអះអាងថា
បក្សកុម្មុយនិស្តរុស្ស៊ីបង្កើនការគាំទ្រជាច្រើនថែមទៀត ដើម្បីទំនាក់ទំនងដៃគូ
យុទ្ធ​សាស្រ្តលើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ីកាន់តែស្អិតរមួត ដើម្បីផល
ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហ​ ប្រតិបត្តិ
ការ​និងអភិវឌ្ឍន៍នៅតំបន់ទាំងពីរនិងលើពិភពលោក។ ភាគីទាំងពីរក៏បាន​ផ្លាស់
ប្តូរលើវិធានការជាក់ស្តែងមួយចំនួន ដើម្បីជម្រុញទំនាក់ទំនងរវាងប្រទេស
ទាំងពីរនាពេលខាងមុខ។

        ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះរបស់លោក Nguyen Phu Trong
 នៅរុស្ស៊ី ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានប្រកាស បើកជើងហោះ ហើររវាង
ទីក្រុង Vladivostok របស់រុស្ស៊ី ទៅកាន់ទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុង
Nha Trang Da Nang Hue Phu Quoc របស់វៀតណាម។ Vietjet ក៏បាន បន្តស្វះស្វែង
ជើងហោះហើរថ្មីរវាងបណ្តាខេត្ត ក្រុងនៃប្រទេសទាំងពីរផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ