បើកសប្តាហ៍មហាសាមគ្គីភាពបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាម ២០២៤
(VOVWORLD) - កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងឱកាសរំលឹកខួបលើកទី ៩៤ នៃការបង្កើតរណសិរ្សរួបរួមជាតិវៀតណាម (១៨ វិច្ឆិកា) និងទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (២៣ វិច្ឆិកា)។
ទិដ្ឋភាពនៃពិធីបើក (រូបថត៖ anninhthudo
vn) |
សប្តាហ៍មហាសាមគ្គីភាពបណ្តាជនជាតិ - បេតិកភណ្ឌវប្បធម៌វៀតណាម និងមហោស្រពសិល្បៈច្រៀងចម្រៀង Then ចាប៉ី Tinh បណ្តាជនជាតិ Tay, Nung និង Thai លើកទី ៧ ឆ្នាំ ២០២៤ បានបើកនៅភូមិវប្បធម៌ - ទេសចរណ៍នៃបណ្តាជនជាតិវៀតណាមបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៦ ខែវិច្ឆិការនៅទីក្រុងហាណូយ។ កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងឱកាសរំលឹកខួបលើកទី ៩៤ នៃការបង្កើតរណសិរ្សរួបរួមជាតិវៀតណាម (១៨ វិច្ឆិកា) និងទិវាបេតិកភណ្ឌវប្បធម៌វៀតណាម (២៣ វិច្ឆិកា)។
អញ្ជើញថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានសង្កត់ធ្ងន់ថា សប្តាហ៍សាមគ្គីភាពជនជាតិ - បេតិកភណ្ឌវប្បធម៌ វៀតណាមនិងមហោស្រពច្រៀង ចម្រៀង Then ចាប៉ី Tinh លើកទី ៧ របស់ជនជាតិ Tay Nung និង Thai ឆ្នាំ ២០២៤ គឺជាឱកាសដើម្បីបន្តលើកតម្កើង ឧទ្ទេសនាមនិងផ្សព្វផ្សាយតម្លៃវប្បធម៌និងសម្រស់ដ៏វិសេសវិសាលរបស់ជនជាតិវៀតណាម។ អាស្រ័យហេតុនេះ លើកតម្កើងគំរូឆ្នើមពីប្រជាជនគ្រប់ជនជាតិទូទាំងប្រទេស បន្តផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវតម្លៃមនុស្សធម៌ ស្មារតីសាមគ្គីភាពដ៏ធំធេង ប្រពៃណីនៃសេចក្តីស្រឡាញ់ចំពោះមាតុភូមិ និងប្រទេសជាតិរបស់ប្រជាជនវៀតណាម។
លោកឧបនាយករដ្ឋមន្ត្រី Le Thanh Long ជឿជាក់ថា ផែនមហាសាមគ្គីភាពជនជាតិទាំងមូលនឹងត្រូវបានពង្រឹងដោយឥតឈប់ឈរ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកំពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន នាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មី យុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ។
មហោស្រពនេះបានទាក់ទាញសិប្បករនិងតារាសម្ដែងសាធារណៈ ជាង ៤០០ នាក់ដើម្បីសម្តែងនិងណែនាំសិល្បៈនៃការច្រៀងចម្រៀង Then ចាប៉ី Tinh; បង្ហាញផលិតផលវប្បធម៌ បង្ហាញអំពីមុខរបរតម្បាញ និងណែនាំវប្បធម៌ធ្វើម្ហូបដ៏ពិសេសរបស់តំបន់នានា៕