បង្កើតយន្តការងាយស្រួលជាងក្នុងការទាក់ទាញអ្នកទេពកោសល្យ
![បង្កើតយន្តការងាយស្រួលជាងក្នុងការទាក់ទាញអ្នកទេពកោសល្យ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_12_27/ngtai.jpg) |
បង្កើតយន្តការងាយស្រួលជាងក្នុងការទាក់ទាញអ្នកទេពកោសល្យ |
(VOV)_នារសៀលថ្ងៃទី២៦ ធ្នូ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
បានប្រព្រឹត្តទៅសិក្ខាសាលា ផ្តល់មតិចំពោះសេចក្ដីព្រាង អនុក្រិត ស្ដីគោលនយោបាយ ទាក់ទាញ និងបង្កើតប្រភពកម្មាភិបាលពីនិស្សិតល្អ កម្មាភិបាលវិទ្យា
សាស្ត្រវ័យក្មេង។ ដោយមានបណ្ដាការកំណត់បើកទូលាយ គោលនយោបាយ
ផ្តល់អាទិភាព បែបទជ្រើសរើសបុគ្គលិកងាយស្រួល សេចក្ដីព្រាងនេះជាដំណោះ
ស្រាយមួយដើម្បីអញ្ជើញនិស្សិតឆ្នើម កម្មាភិបាលវិទ្យាសាស្ត្រវ័យក្មេងបន្តការងារ
នៅសាលារៀន និងទាក់ទាញអ្នកមានទេពកោសល្យដែលសិក្សា ធ្វើការនៅឯបរ
ទេសត្រឡប់មកវិញ រួមវិភាគទានសំរាប់ប្រទេសជាតិ។ បណ្ដាគោលនយោបាយ
ក្នុងអនុក្រិតនេះត្រូវបានអនុវត្តជាពិសោធ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០
ដោយគោលបំណងទាក់ទាញ អ្នកមានទេសពកោសល្យយ៉ាងតិចបំផុតចំនួន
មួយពាន់នាក់សំរាប់ប្រទេសជាតិ៕