បង្កើនការគ្រប់គ្រងរបស់រដ្ឋចំពោះការប្រឆាំងនឹងការជៀសវាងវិធានការឧបាស្រ័យពាណិជ្ជកម្មនិងក្លែងបន្លំប្រភពដើម

(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងបានផ្ដល់សច្ចាប័នលើគម្រោងស្ដីពីការ “បង្កើនការគ្រប់គ្រងរបស់រដ្ឋចំពោះការប្រឆាំងនឹងការជៀសវាងវិធានការ ឧបាស្រ័យពាណិជ្ជកម្មនិងក្លែងបន្លំប្រភពដើម”។
គម្រោងនេះគឺសំដៅលើកកំពស់ ប្រសិទ្ធភាពនៃដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ជាពិសេសគឺការ ចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ព្រមទាំងធានាការអនុវត្តយ៉ាង ហ្មត់ចត់និងប្រកបដោយប្រសិទ្ធភាពនូវការសន្យានានាក្នុងក្របខ័ណ្ឌអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) និងកិច្ចព្រមព្រៀង FTA ដែលត្រូវបានចុះហត្ថ លេខាផងដែរ។ គម្រោងនេះនឹងជំរុញខ្លាំងនូវការតាមដានស្ថានភាពនាំចេញ នាំចូលជាមួយដៃគូពាណិជ្ជកម្មធំៗ សំដៅព្រមានគ្រោះអាសន្ននៃពាក្យបណ្ដឹង ទាក់ទិនដល់ឧបាស្រ័យពាណិជ្ជកម្ម និងការជៀសវាងវិធានការឧបាស្រ័យ ពាណិជ្ជកម្ម។ អាស្រ័យដោយហេតុនេះ ជួយអោយសហគ្រាសវៀតណាម ជា ពិសេសគឺសហគ្រាសខ្នាតតូចនិងមធ្យម បង្ការនិងទប់ទល់ដោយម្ចាស់ការជាមួយ ពាក្យបណ្ដឹងឧបាស្រ័យពាណិជ្ជកម្ម ហើយឆ្ពោះទៅរកការនាំចេញប្រកបដោយ ចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ