បង្កើនដំណោះស្រាយជួយឧបត្ថម្ភដល់សហគ្រាស
(VOVWORLD) - តាមរបាយការណ៍នេះ ប្រសិនបើជំងឺត្រូវ បានគ្រប់គ្រងក្នុងខែមេសា នឹងមានសហគ្រាសប្រមាណ៥០%អាចបន្តរក្សា សកម្មភាព ហើយ៣០%នឹងត្រូវកាត់បន្ថយទ្រង់ទ្រាយសកម្មភាពឬរងការ ក្ស័យធន។ ប៉ុន្តែ ប្រសិនបើជំងឺបន្តកើតមានរហូតដល់ដំណាច់ត្រីមាស ទី២គឺសហគ្រាសនឹងជួបការលំបាកខ្លាំងណាស់។
សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិវៀតណាម ទើបនឹងបានប្រកាស របាយការណ៍វាយតម្លៃពេញទំហឹងចំពោះផលប៉ះពាល់នៃជំងឺ Covid-19 ទៅ លើសេដ្ឋកិច្ចវៀតណាម។ របាយការណ៍នេះជាស្នាដៃស្រាវជ្រាវរបស់ក្រុម អ្នកនិពន្ធជាង៥០នាក់រួមមានអ្នកវិទ្យាសាស្ត្រ អ្នកជំនាញជួរមុខជាច្រើន ដែលបានវិភាគពីបរិមាណទិន្នន័យដ៏ធំសម្បើមរបស់បណ្ដាក្រសួង ស្ថាប័ន អង្គការអន្តរជាតិនិងសហគ្រាសជាង៥០០អង្គភាព។ លោក Hoang Van Cuong សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ សមាជិក ក្រុមអ្នកនិពន្ធ បានឲ្យដឹងថា តាមរបាយការណ៍នេះ ប្រសិនបើជំងឺត្រូវ បានគ្រប់គ្រងក្នុងខែមេសា នឹងមានសហគ្រាសប្រមាណ៥០%អាចបន្តរក្សា សកម្មភាព ហើយ៣០%នឹងត្រូវកាត់បន្ថយទ្រង់ទ្រាយសកម្មភាពឬរងការ ក្ស័យធន។ ប៉ុន្តែ ប្រសិនបើជំងឺបន្តកើតមានរហូតដល់ដំណាច់ត្រីមាស ទី២គឺសហគ្រាសនឹងជួបការលំបាកខ្លាំងណាស់។ លោក Cuong បានបន្ថែម ទៀតថា៖
“របាយការណ៍នេះផ្ដោតសំខាន់ទៅលើក្រុមដំណោះស្រាយចំនួន២។ ទីមួយ ប្រសិនបើយើងគ្រប់គ្រងបានជំងឺយ៉ាងឆាប់ៗ ហើយផលប៉ះពាល់មិន សូវធ្ងន់ធ្ងរ គឺយើងនឹងដាក់ចេញដំណោះស្រាយមានលក្ខណៈឧបត្ថម្ភដល់ សហគ្រាស ក៏ដូចជាពលករ។ ផ្ទុយទៅវិញ ប្រសិនបើជំងឺបន្ត កើតមាន រហូតដល់ចុងឆ្នាំ គឺដំណោះស្រាយនាគ្រានោះមិនត្រឹមតែជាការជួយឧបត្ថម្ភ ប៉ុណ្ណោះទេ ថែមទាំងត្រូវផ្លាស់ទៅការសង្គ្រោះសហគ្រាសនិងសង្គ្រោះសេដ្ឋកិច្ច”៕