បង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងហាណូយនិងខេត្ត Fukuoka ជប៉ុន

បង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងហាណូយនិងខេត្ត Fukuoka ជប៉ុន - ảnh 1
“សប្ដាហ៍ Fukuoka នៅទីក្រុងហាណូយ” ឆ្នាំ២០១០​(vov.vn)        VOV-នាថ្ងៃទី២៧សីហានៅពិធីទទួលជួបគណៈប្រតិភូខេត្ត Fukuoka (ជប៉ុន)
ដឹកនាំដោយលោក Ogawa Hiroshi អភិបាលខេត្តមកបំពេញទស្សន​កិច្ចការងារ​នៅ
ទីក្រុងហាណូយ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen
The Thao បានអះអាងថា ក្នុងឆ្នាំកន្លងមក ទីក្រុងហាណូយនិងខេត្ត Fukuoka បាន
មានសកម្មភាពជាច្រើនរួមមានបណ្ដាគំរោងការព្រឹត្តិការណ៍ទាក់ទិន​ដល់ការជំរុញ
បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការវប្បធម៍មិត្តភាពជំរុញទំនាក់​ទំនងទ្វេភាគី។
រីឯអភិបាល Ogawa Hiroshi បានឲ្យដឹងថា ខេត្ត Fukuoka កំពុង​ត្រៀមរៀបចំ
ព្រឹត្តិការណ៍ “សប្ដាហ៍ Fukuoka នៅទីក្រុងហាណូយ” ចាប់ពីថ្ងៃទី២៩​ដល់ថ្ងៃទី៣១
សីហាខាងមុខ សំដៅផ្សព្វផ្សាយរូបភាពវប្បធម៍ឧស្សាហកម្មនិងផ្នែក​ប្រពៃណី
ចំពោះជនហាណូយ។ អភិបាល Ogawa Hiroshi ក៏មានបំណងភាគី​ទាំង​ពីរមានការ
ជួបប្រាស្រ័យថែមទៀតដើម្បីជំរុញអាជីវកម្មទេសចរណ៍និងឲ្យនិស្សិតទៅរៀននៅ
ប្រទេសគ្នា។

        ក្នុងឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ Nguyen
The Thao និងអភិបាល Ogawa Hiroshi បានចុះហត្ថលេខាលើ​អនុស្សារណៈ​យោគយល់គ្នាអំពីការបង្កើនមិត្តភាពសហប្រតិបត្តិការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ