បង្ហាញរបាយការណ៍ស្រាវជ្រាវថ្នាក់តំបន់ស្តីពីការត្រៀមអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងអាស៊ាន

(VOVWORLD) -  នៅក្នុងពិធីនេះ ប្រតិភូបានពិភាក្សាពីផលប៉ះពាល់នៃរបាយការណ៍ស្តីពីកម្មវិធីជាតិនាពេលអនាគត។
បង្ហាញរបាយការណ៍ស្រាវជ្រាវថ្នាក់តំបន់ស្តីពីការត្រៀមអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងអាស៊ាន - ảnh 1ពិធីបង្ហាញមុខរបាយការណ៍ស្រាវជ្រាវថ្នាក់តំបន់ស្តីពីការត្រៀមខ្លួនអភិវឌ្ឍធនធានមនុស្សក្នុងអាស៊ាន

នារសៀលថ្ងៃទី ២៦ ខែមេសា ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច បានសហការ ជាមួយលេខាធិការ ដ្ឋានអាស៊ាន កម្មវិធីសហប្រតិបត្តិការក្នុងតំបន់អាស៊ានផ្នែកអប់រំវិជ្ជាជីវៈបានរៀបចំពិធីបង្ហាញមុខ “របាយការណ៍ស្រាវជ្រាវថ្នាក់តំបន់ ស្តីពីការត្រៀមខ្លួនអភិវឌ្ឍធនធានមនុស្សក្នុងអាស៊ាន” នៅក្នុងទម្រង់តាមអ៊ិនធឺណែត។ សកម្មភាពនេះមានគោលបំណងជំរុញការអនុវត្តជាក់ស្តែង សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារដែលកំពុងមានការផ្លាស់ប្តូរនិងដំណើការអនុវត្តន៍សេចក្តីថ្លែងការណ៍នេះ ដែលបានថ្នាក់ដឹកនាំអាស៊ានអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងលើកទី ៣៧ ក្នុងឆ្នាំ ២០២០។

ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច លោក Le Tan Dung បានអះអាងថា៖ “របាយការណ៍ស្រាវជ្រាវថ្នាក់តំបន់ស្តីពីការត្រៀមខ្លួនដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងអាស៊ាន” គឺជាឯកសារដ៏មានតម្លៃមួយ ដែលមានរូបភាពរួមនៃក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស និងធនធានដែលមានស្រាប់របស់ប្រទេសជាសមាជិកអាស៊ានដើម្បីលើកកម្ពស់ការរៀនសូត្រអស់មួយជីវិតនិងជំនាញចាំបាច់សម្រាប់អនាគត។ នៅក្នុងពិធីនេះ ប្រតិភូបានពិភាក្សាពីផលប៉ះពាល់នៃរបាយការណ៍ស្តីពីកម្មវិធីជាតិនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ