បញ្ចប់ការចរចារបំពេញបន្ថែម TPP នៅអាមេរិក
(VOVWORLD) /  
|
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក Tran Quoc Khanh ប្រធានក្រុមចរចារវៀតណាម (VOV) |
Vovworld-កិច្ចប្រជុំសម្ងាត់ថ្នាក់ប្រធានក្រុមចរចារកិច្ចព្រមព្រៀងដៃគូរអន្តរ
ប៉ាស៊ីហ្វិក (TPP) បានបញ្ចប់នាថ្ងៃទី២៤វិច្ឆិកា(តាមម៉ោងអាមេរិក)នៅទីក្រុង Salt
Lake រដ្ឋ Utah អាមេរិក។ វង់ចរចារនេះមានអត្ថន័យសំខាន់ពីព្រោះបណ្ដាភាគីកំពុងខំប្រឹងប្រែងបន្ថយការខ្វែងគំនិតមុននឹងកិច្ចប្រជុំមានចរិតលក្ខណៈសំរេច
នៅសឹង្ហបុរីនាខែក្រោយរវាង រដ្ឋមន្ត្រីនៃបណ្ដាប្រទេសចូលរួម TPP។ សមាជិក
ជាង១ពាន់នាក់របស់ក្រុមចរចារចំនួន១២បានមានវត្តមាននៅ Utah ដើម្បីចូលរួម
វង់ចរចារបំពេញបន្ថែម។ លទ្ធផលនៃវង់ចរចារនេះនឹងជាមូលដ្ឋានសំខាន់ដើម្បី
កិច្ចប្រជុំរដ្ឋមន្ត្រីបណ្ដាខឿនសេដ្ឋកិច្ច TPP នាខែក្រោយនៅសឹង្ហបុរីដើម្បីសំរេចចិត្ត
តើអាចបញ្ចប់ការចរចារក្នុងឆ្នាំនេះដូចនឹងកិច្ចសន្យាដែររឺទេ។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក Tran Quoc Khanh ប្រធានក្រុមចរចារវៀតណាមបានចាត់ទុកថា៖
“បណ្ដាភាគីបានបង្ហាញភាពសកម្មដូច្នេះមានដំណើរវិវឌ្ឍន៍វិជ្ជមានលើវិស័យ
នានា រួមទាំងវិស័យពិបាកដូចជាកម្មសិទ្ធិបញ្ញា អង្គភាពអាជីវកម្មរដ្ឋ ពលកម្មបរិស្ថាន
ជាដើម។ អាចបញ្ចប់បានរឺទេគឺចំណុះទៅលើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះ។ យើងត្រឹមតែ សំដៅទៅលើលទ្ធផលមួយគឺបណ្ដារដ្ឋមន្ត្រីទទួលបានកិច្ចព្រមព្រៀងសារវន្ត បន្ទាប់ នោះបណ្ដាក្រុមចរចារនឹងតាក់តែងឯកសារ ប្រសិនបើបណ្ដាភាគីមានការខំប្រឹងប្រែង
សកម្មជាមួយគ្នា ខ្ញុំគិតថា មានលទ្ធភាពទទួលបាននៅសន្និសីទរដ្ឋមន្ត្រីនៅសឹង្ហបុរី៕”
-VOVWORLD