បញ្ហា Brexit៖នាយករដ្ឋមន្រ្តីអង់គ្លេសអះអាងថា ផែនការចរចារមិនមានការផ្លាស់ប្ដូរទេ

(VOVWORLD) - អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May នាថ្ងៃទី១២ មិថុនា អះអាងថា ផែនការចរចារស្ដីពីការដែលអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (EU) ដែលឬហៅថា Brexit នោះ មិនមានការផ្លាស់ប្ដូរណា ឡើយ។
បញ្ហា Brexit៖នាយករដ្ឋមន្រ្តីអង់គ្លេសអះអាងថា ផែនការចរចារមិនមានការផ្លាស់ប្ដូរទេ - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ចូលរួមព្រឹត្តិការណ៍មួយស្ដីពី Brexit នៅ Halifax កាលពីថ្ងៃទី១៨ ឧសភា (រូបថត៖AFP/TTXVN) 

(VOVworld) - អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May នាថ្ងៃទី១២ មិថុនា អះអាងថា ផែនការចរចារស្ដីពីការដែលអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (EU) ដែលឬហៅថា Brexit នោះ មិនមានការផ្លាស់ប្ដូរណា ឡើយ។សេចក្ដីប្រកាសនេះត្រូវបាននាំចេញក្នុងកាលៈទេសៈដែលលទ្ធផលនៃ ការបោះឆ្នោតរដ្ឋសភាអង់គ្លេសនាពេលកន្លងទៅ បានរុញឆាកនយោបាយ ប្រទេសនេះធ្លាក់ចូលក្នុងភាពវឹកវរ ប៉ុន្មានថ្ងៃមុននឹងកិច្ចរចារស្ដីពី Brexit ចាប់ ផ្ដើម។អ្នកនាំពាក្យរូបនេះឲ្យដឹងថា លោកស្រី May ប្ដេជ្ញាចិត្តសំរេចដំណើរការ Brexit ក្នុងរយៈពេល២ឆ្នាំតាមគំរោង ហើយអង់គ្លេសត្រៀមខ្លួនជាស្រេចដកខ្លួន ចេញពីកិច្ចចរចារដោយមិនទទួលបានកិច្ចព្រមព្រៀងណាមួយជាជាងឲ្យការទទួល យកកិច្ចព្រមព្រៀងអវិជ្ជមានសំរាប់ក្រុងឡុងដ៍នោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ