បញ្ហា Brexit៖អង់គ្លេសអះអាងលើការចរចារតាមគំរោង
(VOVWORLD) - នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May នាថ្ងៃទី១០ មិថុនា ប្រកាសថា អង់គ្លេសនឹងចាប់ផ្ដើមដំណើរការចរចារអំពីការចាកចេញពី សហភាពអឺរ៉ុប (EU) ឬបានហៅថា Brexit នោះ ឲ្យបានត្រឹមត្រូវតាមផែនការក្នុង រយៈពេល២សប្ដាហ៍ខាងមុខ។
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May (អាវខៀវ)និងសមភាគីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖Getty Images) |
(VOVworld) - នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May នាថ្ងៃទី១០ មិថុនា ប្រកាសថា អង់គ្លេសនឹងចាប់ផ្ដើមដំណើរការចរចារអំពីការចាកចេញពី សហភាពអឺរ៉ុប (EU) ឬបានហៅថា Brexit នោះ ឲ្យបានត្រឹមត្រូវតាមផែនការក្នុង រយៈពេល២សប្ដាហ៍ខាងមុខ។សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញក្រោយពីមានព័ត៌មានថា គណៈបក្សបង្រួបបង្រួមប្រជាធិបតេយ្យ (DUP) បាន ឯក ភាពលើការគាំទ្ររដ្ឋាភិបាលភាគតិចរបស់លោកស្រី May នៅរដ្ឋសភាក្រៅផ្លូវ ការ។ថ្នាក់ដឹកនាំជាច្រើនរបស់ EU មុននោះបានសំដែងការព្រួយបារម្ភថា លទ្ធ ផលគួរឲ្យភ្ញាក់ផ្អើលនៃការបោះឆ្នោត សកលនៅអង់គ្លេសជាការគំរាមកំហែងទៅលើកិច្ចចរចារស្ដីពី Brexit ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ មិថុនាខាងមុខ៕