បញ្ហា Brexit៖ សហភាពអឺរ៉ុប និងអង់គ្លេសសម្រេចបាននូវវឌ្ឍភាពផ្នែកបច្ចេកទេសក្នុងការចរចាពាណិជ្ជកម្ម
(VOVWORLD) - អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson កាលពីថ្ងៃទី ១៤ ខែតុលា បានឲ្យដឹងថា អង់គ្លេសនិងសហភាពអឺរ៉ុប (EU) សម្រេចបាននូវ « វឌ្ឍនភាពមួយចំនួន»នៅក្នុងកិច្ចចរចារពាណិជ្ជកម្មនៅសប្តាហ៍នេះ ទោះបីជានៅតែមានការខ្វែងគំនិតគ្នាក៏ដោយ។
ទង់ជាតិសហភាពអឺរ៉ុប (ឆ្វេង) និងទង់ចក្រភពអង់គ្លេស។ រូបថត៖ France 24 |
កិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែតុលា ដែលជាកាលកំណត់ចុងក្រោយដែលនាយករដ្ឋមន្រ្តី Johnson បានដាក់ចេញដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយ EU ក្រោយ Brexit ផងដែរ។
គួរបញ្ចាក់ថា កិច្ចប្រឹងប្រែងកំពុងត្រូវបានពង្រីកជាអតិបរិមា ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូអង់គ្លេស - សហភាពអឺរ៉ុបលើគ្រប់វិស័យ ចាប់ពីវិស័យពាណិជ្ជកម្ម រហូតដល់វិស័យ គមនាគមន៍ និងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ ក៏ត្រូវបានរំពឹងថានឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ នៅពេលដែលដំណើរការអន្តរកាលក្រោយ Brexit ដែលអូសបន្លាយអស់រយៈពេល ១១ ខែ នឹងបញ្ចប់នៅចុងឆ្នាំនេះ៕