បណ្ដាប្រទេសអាមេរិកឡាទិនគាំទ្រខ្លាំងដំណើការចរចារសន្តិភាពនៅកូលុំប៊ី
![បណ្ដាប្រទេសអាមេរិកឡាទិនគាំទ្រខ្លាំងដំណើការចរចារសន្តិភាពនៅកូលុំប៊ី - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_04_13/ttxvn_tongthongcolombiajuan_manuel_santos.jpg) |
បណ្ដាប្រទេសអាមេរិកឡាទិនគាំទ្រខ្លាំងដំណើការចរចារសន្តិភាពនៅកូលុំប៊ី (Image: VNA) |
(VOVworld) - បណ្ដាថ្នាក់ដឹកនាំដែលចូលរួមសន្និសីទកំពូលទ្វីបអាមេរិកលើកទី ៧ បានសម្តែងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះរាល់ការខំប្រឹងប្រែងនៃរដ្ឋាភិបាលកូលុំប៊ីក្នុង ដំណើការចរចារសន្តិភាពជាមួយកំលាំងប្រដាប់អាវុធបដិសវត្តន៍កូលុំប៊ី (FARC) សំដៅ បញ្ចប់ជំលោះដែលអូសប្លាយក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងទៅនៅប្រទេសនេះ។ ថ្លែងមតិនៅពិធីបិទបញ្ចប់សន្និសីទនៅរដ្ឋធានី Panama City នាយប់ថ្ងៃទី ១១ មេសា
កន្លងទៅ ប្រធានាធិបតីប្រេស៊ីល លោកស្រី Dilma Rousseff មានគោលបំណងថា៖ ជំលោះនៅកូលុំប៊ីនឹងបញ្ចប់យ៉ាងឆាប់ៗ។ ប្រធានាធិបតីអាហ្សង់ទីន លោកស្រី
Cristina Fernandez បានសម្តែងការគាំទ្រចំពោះការខំប្រឹងប្រែងរក្សាសន្តិភាពនៅ ប្រទេសមួយដែលត្រូវបានបែងចែកក្នុងរយៈពេលជាង ៥០ ឆ្នាំ កន្លងទៅ។ រីឯខ្លួនវិញ ប្រធានាធិបតីកូលុំប៊ី លោក Santos បានជូនដំណឺងអំពីការបោះជំហានដែលទទួល បានក្នុងបណ្ដាការចរចារសន្តិភាពជាមួយ FARC។ ភាគីទាំង ២ នេះមានលទ្ធភាព បញ្ចប់ជំលោះនាពេលខាងមុខ៕