បណ្ដាវេជ្ជបណ្ឌិតមន្ទីរពេទ្យកុមារបានវះកាត់ជោគជ័យជំងឺបេះដូងលើកទី៥របស់ពិភពលោក
|
បណ្ដាវេជ្ជបណ្ឌិតមន្ទីរពេទ្យកុមារបានវះកាត់ជោគជ័យជំងឺបេះដូងលើកទី៥របស់ពិភពលោក |
(VOV)_បន្ទាប់ពីពេលវះកាត់ក្នុងរយៈពេល៤ម៉ោង នាថ្ងៃទី៣១មិនា បណ្ដាវេជ្ជ
បណ្ឌិតមន្ទីរពេទ្យកុមារ ទី១ ទីក្រុងហូជីមិញ បានជួយសង្គ្រោះកុមារអាយុពីរខែ ដែល
មានជំងឺបេះដូងកម្រជួបប្រទះ។នេះជាជំងឺកម្រជួបប្រទះនិងពិបាក ជាករណីទី៥
លើពិភពលោក និងជាលើកដំបូងនៅវៀតណាម។វេជ្ជបណ្ឌិត Ha Van Luong ដែល
បានចូលរួមការវះកាត់នេះបានអោយដឹងថា៖
“ ករណីនេះយើងខ្ញុំបានតាមដានយ៉ាងហ្មត់ចត់។ប្រសិនបើមានបំរ៉ែបំរួលណា
មួយតិចតូចក៏ដោយ អ្នកជំងឺអាចស្លាប់ភ្លាមនៅលើតុវះកាត់។”
បន្ទាប់ពីពេលវះកាត់នេះ ស្ថានភាពសុខភាពរបស់អ្នកជំងឺជាកុមារនេះបាន
ស្ថិរភាព និងអាចហូបចុកបានហើយ៕