បណ្ដាសកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាម​ Nguyen Sinh Hung នៅឡាវ

បណ្ដាសកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាម​ Nguyen Sinh Hung នៅឡាវ - ảnh 1
ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung និងអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Chummaly Saynhaxon (http://vov.vn)

បន្ដដំណើរបំពេញទស្សនកិច្ចមិត្តភាព ជាផ្លូវការនៅឡាវ នារសៀលថ្ងៃទី ៣ កក្កដា 
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និង​គណះប្រតិភូជាន់​ខ្ពស់ ​រដ្ឋសភាវៀតណាម បានមានជំនួបសន្ទនាជាមួយ​ប្រធានរដ្ឋសភាឡាវ Pany Yathotou ទៅសម្ដែងការគួសម អគ្គលេខា​បក្ស ​និងជាប្រធានរដ្ឋឡាវ Chummaly Saynhaxon និងជួបសន្ទនាជាមួយ​នាយករដ្ឋមន្ត្រីឡាវ Thong Sing Thammavong។ អញ្ចើញចូល​
សម្ដែង​ការ​គួសម​ ​អគ្គលេខា​បក្ស ​និងជាប្រធានរដ្ឋឡាវ Chummaly Saynhaxon ប្រធាន
រដ្ឋ​សភា​​​ Nguyen Sinh Hung បានសង្កតធ្ងន់ថា៖​ ទំនាក់ទំនងនយោបាយ និង​សេដ្ឋ​កិច្ច​រវាងប្រទេស​ទាំងពីរ កំពុងបានពង្រឹងនិងពង្រីកអោយកាន់តែស៊ីតាមជំរៅ មានប្រសិទ្ធ
ភាព ។ ការរំលឹកខួបអនុស្សាវរីយ៍ ឆ្នាំសាមគ្គីភាព ​មិត្តភាព​វៀត​ណាម​ ​-ឡាវ ២០១២​ គឺសំដៅ អប់រំអោយជំនាន់វ័យក្មេងនៃប្រទេសទាងពីរ​ អំពីប្រពៃណី ​ទំនាក់ទំនង
ពិសេស ​និងនាំឆ្នាំ ២០១២ ក្លាយទៅជា សញ្ញាសម្គាល់​​​ប្រវត្តិសាស្ត្រ ១នៃ​ ទំនាក់
ទំនងស្មោះត្រង់ ​ស្មោះសរ រវាងប្រទេសទាំងពីរ វៀតណាមនិងឡាវ។ អគ្គលេខា​
បក្ស ​និងជាប្រធានរដ្ឋឡាវ ​Chummaly Saynhaxon  និងប្រធានរដ្ឋសភា វៀតណាម 
Nguyen Sinh Hung បានឯកភាពថា៖​ក្នុងសភាពការណ៍អន្តរជាតិ និងតំបន់​ កំពុង​មានការផ្លាស់ប្តូរជាច្រើន។ នាបច្ចុប្បន្ន ​ការពង្រឹង ​និងពង្រីក​ ចំណងសាមគ្គី​ភាព​ពិសេស និងកិច្ចសហ​ប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម -ឡាវកាន់តែមាន
អត្ថន័យ​ដ៏សែន​សំខាន់ ​ជាកក្តាមួយ ដើម្បីធានាការជោគជ័យរបស់បុព្វហេតុ ​
កសាង​និង​ការពារមាតុភូមិនៅ​ប្រទេសនិមួយៗ។

          មុននោះ នៅវិមាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ ប្រធានរដ្ឋសភា Nguyen
Sinh Hung បានមានជំនួបសន្ទនាជាមួយ  នាយករដ្ឋមន្ត្រីឡាវ Thong Sing
Thammavong។ ប្រធាន​រដ្ឋសភា Nguyen Sinh Hung វាយតំលៃ​យ៉ាង​ខ្ព​ស់​នូវការរួមវិភាគទានរបស់នាយករដ្ឋមន្ត្រីឡាវ ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង​រវាងប្រទេសទាំងពីរ ពិសេសគឺការជំរុញ បើកទូលាយទំនាក់ទំនង ​រវាង​ប្រទេសទាំងពីរ លើបណ្ដាវិស័យនយោបាយ សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​វិនិយោគ 
និង អះអាងថា ​វៀតណាមបន្តគាំទ្រឡាវ ​ចូលរួមអង្គការពាណិជ្ជកម្មពិភពលោក 
(WTO) និងសកម្មជួយឧបត្ថម្ភឡាវ រៀបចំសន្និសីទជាន់ខ្ពស់ ទ្វីបអាស៊ី - អឺរ៉ូប
(ASEM) លើកទី ៩ នាចុងឆ្នាំ ២០១២។

          ក៏ក្នុងរសៀលថ្ងៃនេះដែរ ប្រធានរដ្ឋសភា Nguyen Sinh Hung បានទៅសាក់
សួរសុក្ខទុក​និងជួបសំណេះសំណាលជាមួយបណ្ដាកម្មាភិបាល ​បុគ្គលិកស្ថានទូត​វៀតណាម និងបណ្ដាស្ថាប័នដំណាងរបស់វៀតណាម នៅឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ