បណ្ដាសកម្មភាពរបស់សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៣
(VOV WORLD)_ នារសៀលថ្ងៃទី ២៩ តុលា រដ្ឋសភា វៀតណាមបានធ្វើការ
តាមក្រុម ដើម្បី ពិភាក្សា អំពីពង្រៀងសេចក្ដីសម្រេចិត្ត ការបោះឆ្នោតទំនុកទុកចិត្ត ចំពោះអ្នកកាន់ដំណែង ដោយរដ្ឋសភា និងក្រុមប្រឹក្សារប្រជាជន ជ្រើសរើស ឬអនុ
ម័ត។ ការកសាងសេចក្ដីសម្រេចចិត្តនេះគឺសំដៅ បង្កើនលទ្ធផលរបស់ស្ថាប័ន អំ
ណាច រដ្ឋ ស្ថាប័នដំណាងរបស់ប្រជាជន។
|
សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៣(internet) |
ស្ដីពីសិទ្ធិអំណាច និងក្របខ័ណ្ឌរបស់បណ្ដាអ្នកត្រូវបានបោះឆ្នោតទំនុកទុកចិត្ត
គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានស្នើថា៖ រដ្ឋសភាបោះឆ្នោតទំនុក
ទុកចិត្តចំពោះ ៖ ប្រធានរដ្ឋសភា បណ្ដាអនុប្រធានរដ្ឋសភា ប្រធានរដ្ឋអនុប្រធានរដ្ឋ
នាយករដ្ឋមន្ត្រី បណ្ដាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីផ្សេងៗទៀត…ជាដើម។ លោក
Tran Dinh Nha សមាជិកសភាខេត្ត Thua thien Hue បានផ្តល់មតិថា៖
“ ខ្ញុំគិតថា៖ ការបោះឆ្នោតទំនុកទុកចិត្តមាន២ផ្នែក គឺ មានទំនុកទុកចិត្តឬមិនមាន
ទំនុកទុកចិត្ត។ ហេតុអ្វី យើងនាំចេញ៤កំរិត៖ទំនុកទុកចិត្តខ្ពស់ មធ្យមទាប និងមិនមាន
មតិ។ ចំពោះបណ្ដាអ្នកមានទំនុកទុកចិត្តទាប យើងត្រូវធ្វើបោះឆ្នោតមិនទំនុកទុកចិត្ត ប្រសិនបើគេមិនលាលែងពីដំណែង។ ”
មុននោះ នាព្រឹកថ្ងៃនេះដែរ រដ្ឋសភាបានធ្វើការនោសាលប្រជុំ ដើម្បីស្ដាប់សេចក្ដី ព្រៀង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ និង ពង្រៀងសេចក្ដីសម្រេចិត្ត អំពីការស្ទង់ មតិរបស់ប្រជាជន អំពី សេចក្ដីព្រៀង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។ រដ្ឋសភាក៏បានពិនិត្យមើលអំពីគំរោងច្បាប់ចំនួន៥ ក្នុងនោះ មានគំរោងច្បាប់ដីធ្លី (វិសោធនកម្ម )
ច្បាប់ បង្កា ប្រឆាំងភេរវកម្ម…ជាដើម៕