បណ្ដាសកម្មភាពរំលឹកខួបទិវាអាជីវករវៀតណាមថ្ងៃទី១៣ ខែតុលា
(VOVWORLD) - នាយប់ថ្ងៃទី១៣ ខែតុលា សមាគមន៍សហគ្រាសទីក្រុង ហូជីមិញ បានរៀបចំ កម្មវិធីរំលឹកខួបលើកទី១៤នៃទិវាអាជីវករវៀតណាម (ថ្ងៃទី១៣ តុលា ឆ្នាំ២០០៤ ថ្ងៃទី១៣ តុលា ឆ្នាំ២០១៨) និងប្រគល់ពានរង្វាន់អាជីវករនិងសហគ្រាសឆ្នើមៗ នៃទីក្រុងហូជីមិញឆ្នាំ២០១៨ផងដែរ។
ការប្រគល់ពានរង្វាន់អាជីវករនិងសហគ្រាសឆ្នើមៗ នៃទីក្រុងហូជីមិញឆ្នាំ២០១៨ |
អញ្ជើញថ្លែងនៅពិធីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានកត់សម្គាល់និងលើកសរសើរនូវការរួមវិភាគទានគួរឲ្យ មោទនៈរបស់អាជីវករនិងសហគ្រាសនៅទីក្រុងក្នុងប៉ុន្មានឆ្នាំកន្លងទៅ ព្រមទាំង អះអាងថា សេដ្ឋកិច្ចឯកជនជាចំណែកសំខាន់មួយនៃខឿនសេដ្ឋកិច្ចទីផ្សារតាម ទិសសង្គមនិយម។ នាបច្ចុប្បន្ន ទីក្រុងហូជីមិញមានសហគ្រាសកំពុងធ្វើសកម្ម ភាពប្រមាណ៣៦១ពាន់អង្គភាព ហើយមូលដ្ឋានអាជីវកម្មបុគ្គលប្រមាណ២៥០ ពាន់កន្លែង។ ទីក្រុងហូជីមិញជានិច្ចកាលសម្រេចហួសពីគោលដៅនៃការប្រមូល ថវិកាក្នុងប៉ុន្មានឆ្នាំកន្លងទៅ ក្នុងនោះមានការរួមវិភាគទានដ៏ធំធេងរបស់បណ្ដា សហគ្រាស។
នាថ្ងៃដដែល គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានរៀបចំជំនួប ជួបជុំគ្នារវាងអាជីវករឆ្នើមៗក្នុងខេត្ត។ ថ្លែងនៅជំនួបនេះ លោក Dang Duy Quan ប្រធានសមាគមន៍សហគ្រាសទីក្រុង Mong Cai បានចាត់ទុកថា៖
“ជំនាន់អាជីវកររបស់យើងខ្ញុំកំពុងធ្វើការ និងបូជាសម្រាប់សង្គមដ៏អរិយ្យធម៌ និងសមាហរណកម្មមួយ។ តាមខ្ញុំគិតថា ដំបូងបង្អស់ សហគ្រាសត្រូវមានមោទន ភាពជាតិ ត្រូវគោរពសីលធម៌អាជីវកម្ម និងត្រូវអនុវត្តន៍យ៉ាងហ្មឺងម៉ាត់នូវគោល នយោបាយនិងបទបញ្ញត្តិនៃច្បាប់។ ចំពោះសហគ្រាសនៅទីក្រុង Mong Cai យើងខ្ញុំកំពុងយកចិត្តទុកដាក់ជាច្រើនដល់ការងារសុខុមាលភាពសង្គម ជួយ ឧបត្ថម្ភជនមានជីវិតលំបាក ហើយពិសេសគឺបង្កើតបរិយាកាសដើម្បីពលករមាន ការងារធ្វើនិងប្រាក់ចំណូលដោយស្ថិរភាព”៕