បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ
(VOV)_ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ មេសា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍
បានរួមសហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Tri ( ភាគកណ្ដាលវៀតណាម) រៀបចំមហោស្រព សិល្បះមហាជន ដោយប្រធានបទ៖ចង្វាក់
មាតុប្រទេស។ ចូលរួមមហោស្រពនេះមានឈុតសំដែងចំនួន១០០ មកពីក្រុម
សិល្បះចំនួន១៩ មកពីបណ្ដាខេត្ត ទីក្រុងក្នុងទូទាំងប្រទេស។ គណៈចាត់តាំង
បានប្រគល់ជូនមេដាយមាសចំនួន២៥គ្រឿង សំរាប់បណ្ដាឈុតសម្ដែងឆ្នើម។
|
មហោស្រព សិល្បះមហាជន |
សារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាម នៅរដ្ឋធានីហាណូយ ទើបនឹងបាន
រៀបចំកម្មវិធីជួបប្រាស្រ័យកាក្សិលសាក្សីប្រវត្តិសាស្ត្រ ។ ឧត្តមសេនីទោ វីរជន
កងកម្លាំងប្រដាប់អាវុធប្រជាជន Duong Cong Suu និងពលបាលទោ Ngo Sy Nguyen
ជាទាហានកាំភ្លើងធំ នៃរថក្រោះ លេខ ៣៩០ ជារថក្រោះដើមដំបូងដែលបានរុញ
ច្រាល ទ្វាខ្លោងវិមានឯករាជ្យ នាថ្ងៃទី៣០ មេសា ឆ្នាំ ១៩៧៥ បានជួបសំណេះ សំណាល ចែករំលែកជាមួយបណ្ដាសិស្សានុសិស្ស និងនិស្សិតនៃបណ្ដាមហា
វិទ្យានៅទីក្រុងហាណូយផងដែរ៕