បុណ្យចូលឆ្នាំថ្ងីប្រពៃណីវៀតណាមនៅឯបរទេស

(VOVWORLD) -នារាត្រីថ្ងៃទី ១២ កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានរៀបចំពិធីជប់លៀង អំណរនិទាឃរដូវ ឆ្នាំច សំរឹទ្ធិស័ក ២០១៨ នៅទីក្រុងម៉ូស្គូ។ 
បុណ្យចូលឆ្នាំថ្ងីប្រពៃណីវៀតណាមនៅឯបរទេស - ảnh 1បុណ្យចូលឆ្នាំថ្ងីប្រពៃណីវៀតណាមនៅឯបរទេស 

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Ngo Duc Manh បានជូនដំណឹងអំពីជំហានថ្មីលើគ្រប់ជ្រុងជ្រោយក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាម និងរុស្ស៊ី។

រីឯខ្លួនវិញ លោកស្រី Vorobieva Ludmila ប្រធាននាយកដ្ឋានអាស៊ី ៣ នៃក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា៖វៀតណាមគឺជាដៃគូពាណិជ្ជកម្មសំខាន់របស់រុស្ស៊ីក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន។ ក្រសួងការបរទេសរុស្ស៊ីត្រៀមខ្លួនជាស្រេចរួមសហការជាមួយក្រសួងការបរទេសវៀតណាម និងស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី ដើម្បីអនុវត្តន៍ល្អរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ ជាពិសេសគឺបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម វិនិយោគ ហើយរៀបចំឲ្យបានល្អឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាមនាឆ្នាំ ២០១៩ ខាងមុខ។

ស្ថានទូតវៀតណាមប្រចាំនៅគុយបាទើបនឹងបានរៀបចំពិធីជួបសំណេះសំណាលសហគមន៍អំណរនិទាឃរដូវឆ្នាំច សំរិទ្ធឹស័ក ២០១៨ ដោយមានការចូលរួមរបស់តំណាងសហគ្រាសវៀតណាម និងសិស្សានុសិស្ស និស្សិត និងក្រុមគ្រួសារអាណិកជនវៀតណាមដែលកំពុងរស់នៅគុយបាផងដែរ។

សហគមន៍ជនវៀតណាមប្រចាំនៅបារាំងក៏មានសកម្មភាពអំណរនិទាឃរដូវថ្មីជាច្រើន។ ពិធីទទួលនិទាឃរដូវឆ្នាំច សំរឹទ្ធិស័ក ២០១៨ បានប្រព្រឹត្តិទៅនារាត្រី ថ្ងៃទី ១២ កុម្ភៈនៅទីក្រុងបារីស ដោយបានទាក់ទាញមនុស្សចូលរួមជាង ១ ពាន់នាក់។ អភិបាលក្រុងបារីស លោកស្រី Anne Hidalgo បានអញ្ជើញចូលរួមកម្មវិធីនេះ និងជូនពរដល់សហគមន៍ជនវៀតណាមនូវឆ្នាំថ្មីប្រកបដោយជោគជ័យ ហើយរួមចំណែកក្នុងជោគជ័យរបស់បារីស និងបារាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ