បុណ្យតេតសហគមន៍និទាឃៈរដូវឆ្នាំមមែសប្តស័កនៅឥណ្ឌូនេស៊ីដ៏កក់ក្តៅនិងមានអត្ថន័យ

បុណ្យតេតសហគមន៍និទាឃៈរដូវឆ្នាំមមែសប្តស័កនៅឥណ្ឌូនេស៊ីដ៏កក់ក្តៅនិងមានអត្ថន័យ - ảnh 1
បុណ្យតេតសហគមន៍និទាឃៈរដូវឆ្នាំមមែសប្តស័កនៅឥណ្ឌូនេស៊ីដ៏កក់ក្តៅនិងមានអត្ថន័យ (vietnamplus.vn)

        Vovworld-នាយប់ថ្ងៃទី១២កុម្ភៈស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី​បាន
​រៀបចំបុណ្យតេតសហគមន៍និទាឃៈរដូវឆ្នាំមមែសប្តស័កដោយមានការ​ចូល​រួម
របស់កម្មាភិបាលស្ថាប័នដំណាងវៀតណាមរួមជាមួយបងប្អូនជនវៀត​ណាម
និស្សិតសិស្សានុសិស្សដែលកំពុងរស់នៅសិក្សារៀនសូត្រនៅឥណ្ឌូនេស៊ី។

        ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក
Nguyen Xuan Thuy បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់​បក្ស
និងរដ្ឋវៀតណាមជានិច្ចកាលចាត់ទុកជនវៀតណាមនៅឯបរទេសជាផ្នែក​មិនអាច
កាត់ផ្ដាច់ចេញនៃសហគមន៍ប្រជាជាតិវៀតណាម។​ ឯកអគ្គរដ្ឋទូតបាន​សម្ដែងបំណងសហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ីបន្តសាមគ្គីភាពជួយ​ឧបត្ថម្ភគ្នាទៅ
វិញទៅមករក្សាវប្បធម៍អត្តសញ្ញាណប្រជាជាតិឆ្ពោះទៅមាតុ​ប្រទេស រួមដៃកសាង
ប្រទេសវៀតណាមសម្បូរធូធារ ទន្ទឹមនឹងនោះជាស្ពាន​តភ្ជាប់ជំរុញទំនាក់ទំនង
មិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង​ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ