បំផុសកម្មវិធីផ្ញើរសារ តបស្នងសងគុណយុទ្ធជនពិការ
(VOVWORLD) -ឆ្ពោះទៅរំលឹកខួបលើកទី ៧០ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្ដដា ១៩៤៧ - ២៧ កក្ដដា ២០១៧) នាល្ងាចថ្ងៃទី ៦ មិថុនា នៅទីក្រុងហាណូយសមាគមជួយឧបត្ថម្ភក្រុមគ្រួសារយុទ្ធជនពលីវៀតណាមបានអញ្ជើញជាអធិបតីបំផុសកម្មវិធី ផ្ញើរសារតបស្នងសងគុណយុទ្ធជនពិការ
បំផុសកម្មវិធីផ្ញើរសារ តបស្នងសងគុណយុទ្ធជនពិការ (Internet) |
ឆ្ពោះទៅរំលឹកខួបលើកទី ៧០ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្ដដា ១៩៤៧ - ២៧ កក្ដដា ២០១៧) នាល្ងាចថ្ងៃទី ៦ មិថុនា នៅទីក្រុងហាណូយសមាគមជួយឧបត្ថម្ភក្រុមគ្រួសារយុទ្ធជនពលីវៀតណាមបានអញ្ជើញជាអធិបតីបំផុសកម្មវិធី ផ្ញើរសារតបស្នងសងគុណយុទ្ធជនពិការ សំដៅឲ្យជនរួមជាតិ និងយុទ្ធជននៅទូទាំងប្រទេសបន្តបង្ហាញនូវកាយវិការតបស្នងសងគុណ ផឹកទឹកនឹកដល់ប្រភពដើម។ ឆ្នាំនេះ កម្មវិធីផ្ញើរសារ តបស្នងសងគុណយុទ្ធជនពិការបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២ មិថុនា ដល់ ថ្ងៃទី៣១ កក្ដដា ឆ្នាំ ២០១៧។ ទឹកប្រាក់ទាំងមូលដែលទទួលបានតាមរយៈការផ្ញើរសារនេះនឹងប្រើប្រាស់សំដៅត្រួតពិនិត្យ AND កំណត់អត្តសញ្ញាណរបស់យុទ្ធជនដែលនៅខ្វះព័ត៌មាន ជួយឧបត្ថម្ភកូនរបស់យុទ្ធជនពលីដែលមានស្ថានភាពសំបាកលំបិន។
នេះជាឆ្នាទី ៦ ហើយ ដែល សមាគមគមជួយឧបត្ថម្ភក្រុមគ្រួសារយុទ្ធជនពលិវៀតណាមបានរៀបចំឡើងកម្មវិធី តបស្នងសងគុណយុទ្ធជនពិការ សំដៅបន្តឃោសនា ចលនាសង្គមទាំងមូល ជាពិសេសគឺយុវជននៅទូទាំងប្រទេសលើកកំពស់សើការយល់ដឹងស្ដីពីគតិធម៌ ផឹកទឹកនឹកដល់ប្រភពដើម និងតបស្នងសងគុណរបស់ប្រទេសជាតិ៕