បំផុសវគ្គកំពូលប្រជាជនទំាងមូលអនុវត្តចលនា “តបស្នងសង់គុណ”
|
រូបថត៖ Internet |
(VOVworld)-នាព្រឹកថ្ងៃទី ១៨ឧសភានៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម
រណ្សិរមាតុភូមិវៀតណាមបានបំផុសវគ្គកំពូលប្រជាជនទាំងមូលអនុវត្តចលនា “តប
ស្នងសងគុណ” ចាប់ពីថ្ងៃទី ១៩ឧសភា ដល់ថ្ងៃទី ២៧ កក្កដាឆ្នាំ២០១២។ នៅក្នុងពិ
ធីនេះប្រធានគណៈកម្មាធិការមជ្ឈឹមរណ្សិរមាតុភូមិវៀតណាម Huỳnh Đamបានមាន
ប្រសាសន៌ថា៖
“ថែទាំ ជួយឧបត្ថម្ភ និងលើកទឹកចិត្ត បណ្តាយុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារ
យុទ្ធជនពលី និងគ្រួសារមានគុណបំណាចចំពោះប្រទេសជាតិ ជាមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល និងរបស់បណ្តាសង្គមទាំង
មូល និងប្រជាជនគ្រប់រូប។ ខ្ញុំអំពាវនាវ បណ្តាផ្នែក ប្រជាជនគ្រប់ស្រទាប់ ពង្រីក ស្មារតីសមាគ្គីភាព ផឹកទឹកនឹកដល់ប្រភពដើម និងសកម្មជួយជ្រោមជ្រែង វគ្គកំពូល ប្រជាជនទាំងមូលអនុវត្តចលនា “តបស្នងសង់គុណ” នេះ” ។
ក៏ក្នុងពិធីនេះ ឧបនាតករដ្ឋមន្រ្តី Nguyen Thien Nhan បានស្នើ ស្ថាប័នគ្រប់ជាន់
ថ្នាក់ លើកកំពស់ជីវភាពខាងសំភារៈនិងស្មារតី និងអនុវត្តគោលន យោបាយចំពោះ អ្នកមានគុណបំណាចតាមស្មារតី នៃសេចក្តីសម្រេចចិត្ត នៃសន្និបាត មជ្ឈឹមទី៥របស់ បក្សកុម្មុយនិស្តវៀតណាម៕