ប្រគល់កិត្តិនាមទំនិញវៀតណាមគុណភាពខ្ពស់ជូនសហគ្រាសជាង ៥៤០ អង្គភាព

(VOVWORLD) -នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ នៅទីក្រុងហូជីមិញ សមាគមធុរជនទំនិញវៀតណាមគុណភាពខ្ពស់បានរៀបចំសន្និសីទសារព័ត៌មានអំពីពីធីប្រកាសកិត្តនាមទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២០ ខែកុម្ភៈខាងមុខ។ តាមនោះ មានសហគ្រាសចំនួន ៥៤២ អង្គភាពនឹងត្រូវបានប្រគល់កិត្តិនាមនេះ។

ជារៀងរាល់ឆ្នាំ សមាគមធុរជនទំនិញវៀតណាមគុណភាពខ្ពស់បានធ្វើការស្ទង់មតិ ដើម្បីប្រគល់កិត្តិនាម"ទំនិញវៀតណាមគុណភាពខ្ពស់" ជូនសហគ្រាស។ ចំណុចគួរឱ្យកត់សម្គាល់បំផុតក្នុងការស្ទង់មតិនេះចំពោះសហគ្រាសគឺ៖ កត្តា "ព័ត៌មានទំនិញច្បាស់លាស់" ដែលត្រូវបានអតិថិជនយកចិត្តទុកដាក់បំផុតនៅពេលទិញទំនិញ។ លោក Pham Minh Sang នាយក Maketing នៃក្រុមហ៊ុនភាគហ៊ុន Anova Feed ជាមួយផលិតផលចំណីសត្វ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៩ បានឲ្យដឹងថា៖

“នាពេលកន្លងទៅ Anova Feed បានអនុវត្តន៍ សកម្មភាពឌីជីថលមួយ ចំនួនដូច ជាការ អនុវត្តន៍ការតាមដានប្រភពដើម តាមរយៈ លេខកូដផលិតផល។ ហើយតាមនោះ ជួយឲ្យអតិថិជនអាច ពិនិត្យព័ត៌មាននិងប្រភពរបស់ផលិតផលយ៉ាងច្បាស់លាស់នៅពេលប្រើប្រាស់ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ