បារាំងដាក់ពង្រាយនាវាដឹកយន្តហោះទៅកាន់មជ្ឈឹមបូព៌ា
(VOVWORLD) - បារាំងនឹងដាក់ពង្រាយនាវាដឹកយន្តហោះ Charles de Gaulle ទៅកាន់ តំបន់មជ្ឈឹមបូព៌ា ដើម្បីគាំទ្រប្រតិបត្តិការយោធា ប្រឆាំងនឹងអង្គការភេរវកររដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) ។
បារាំងដាក់ពង្រាយនាវាដឹកយន្តហោះទៅកាន់មជ្ឈឹមបូព៌ា (រូបថត៖ AFP) |
នេះជាសេចក្តីជូនដំណឹងដែលផ្សាយដោយរដ្ឋមន្រ្តីក្រសួងការពារជាតិបារាំង លោកស្រី Florence Parly កាលពីថ្ងៃទី ១៧ ខែមករា។ឆ្លើយបទសម្ភាសន៍ទៅកាន់ Europel ១ លោកស្រី Florence Parly បានឲ្យដឹងថាប្រតិបត្តិការរបស់នាវាដឹកយន្តហោះ Charles de Gaulle ត្រូវបាន«កំណត់ ផែនការស្រាប់ហើយ» ដំដៅចូលរួមនៅក្នុងយុទ្ធនាការប្រឆាំងនឹងក្រុម IS នៅមជ្ឈឹមបូព៌ា ដែលជាតំបន់ដែលមានការវិវត្តន៍ប្រែប្រួលដ៏ស្មុគស្មាញក្នុងរយៈពេលកន្លងមក។ មុននេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឲ្យដឹងថាទីក្រុងប៉ារីសគ្រោងនឹងដាក់ពង្រាយនាវាដឹកយន្តហោះទៅកាន់មជ្ឈឹមបូព៌ាដើម្បីគាំទ្រយុទ្ធនាការបេសកកម្មរបស់ Chammal ក្នុងដំណាក់កាលចាប់ពីខែនេះដល់ខែមេសាខាងមុខផងដែរ៕