បារាំងត្រៀមរៀបចំឲ្យពិធីរំលឹកខួប លើកទី១នៃការវាយប្រហារនៅទីស្នាក់ការទស្សនាវដ្ដី Charlie Hebdo

បារាំងត្រៀមរៀបចំឲ្យពិធីរំលឹកខួប លើកទី១នៃការវាយប្រហារនៅទីស្នាក់ការទស្សនាវដ្ដី Charlie Hebdo - ảnh 1
ប្រជាជនក្រុុងប៉ារីសចូលរួមការដង្ហែរក្បួននៅទីធ្លាមជ្ឈមណ្ឌលរដ្ឋធានី សំដែងចំណងសាមគ្គីភាពនិងរំលឹកដល់ជនរងគ្រោះក្នុងការវាយប្រហារភេរវកម្មនានានៅប្រទេសនេះ (រូបថត៖AFP/TTXVN)

(VOVworld) - ថ្ងៃទី៧ មករា ខាងមុខនឹងគំរប់មួយឆ្នាំនៃការសម្លាប់រង្គាលបង្ហូរឈាម
បណ្ដាឲ្យមនុស្សចំនួន១២នាក់ស្លាប់នៅទីស្នាក់ការទស្សនាវដ្តី Charlie Hebdo នៅ
មជ្ឈមណ្ឌលរដ្ឋធានីប៉ារីសរបស់បារាំងដែលត្រូវបានអនុវត្តន៍ដោយ បងប្អូនឈ្មោះ
 Said Kouachi និងCherif Kouachi។ក្នុងប៉ុន្មានថ្ងៃខាងមុខ នេះ បារាំងនឹងរៀបចំ
សប្ដាហ៍រំលឹកខួបជនរងគ្រោះដែលត្រូវសម្លាប់ក្នុងការវាយ ប្រហារភេរវកម្មនេះ
ដោយមានការចូលរួមរបស់ប្រធានាធិបតីលោក Francois Hollande និងនាយករដ្ឋ
មន្រ្តីលោក Manuel Valls។
នាថ្ងៃទី៧ មករា ពិធីលើកតម្កើងប៉ូលីសចំនួន៣នាក់ដែលត្រូវស្លាប់ក្នុងការវាយ
ប្រហារកាលពីខែមករាឆ្នាំ២០១៥ នឹងត្រូវបានរៀបចំឡើងនៅមន្ទីរប៉ូលីសក្រុង
ប៉ារីស។ក្រោយនោះនាថ្ងៃទី៩ មករា ប្រធានាធិបតីបារាំងលោក Francois Hollande
 នឹងអញ្ជើញចូលរួមពិធីរំលឹកខួបដែលត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សា
តំណាងឲ្យអង្គការជនហ្ស៊ីពនានានៅបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ