ប្រេងរាប់ម៉ឺនធុងហៀរចេញទៅក្នុងបរិស្ថាននៅលីប៊ីដោយសារតែការបែកបាក់បំពង់បង្ហូរ

(VOVWORLD) - ក្រុមហ៊ុនប្រេងរ៉ែឈូងសមុទ្រអារ៉ាប់ (AGOC) ដែលជាអង្គភាពប្រតិបត្តិបំពង់បង្ហូរប្រេងបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ៣១ ខែឧសភា ប្រេងប្រហែល ២២ពាន់ធុង ត្រូវបានធ្លាយចេញទៅក្នុងបរិស្ថានជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះ កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាកំពុងត្រូវបានដំណើរការយ៉ាងប្រញាប់ប្រញាល់។

ប្រេងរាប់ម៉ឺនធុងហៀរចេញទៅក្នុងបរិស្ថាននៅលីប៊ីដោយសារតែការបែកបាក់បំពង់បង្ហូរ  - ảnh 1រោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅទីរួមស្រុក Ras Lanuf ភាគខាងជើងលីប៊ីកាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០២០។ (រូបថត៖ AP)
អាជ្ញាធរលីប៊ីកាលពីថ្ងៃទី១ ខែមិថុនា បានប្រកាសថា ប្រេងរាប់ម៉ឺនធុងកំពុងហៀរ ចេញ ទៅក្នុងបរិស្ថាននៃប្រទេសនេះ បន្ទាប់ពីបំពង់បង្ហូរប្រេងមួយពីអណ្ដូងប្រេង Sarir ទៅកាន់កំពង់ផែប្រេង Tobruk នៅមេឌីទេរ៉ាណេ បានបែកបាក់កាលពីថ្ងៃទី៣១ ឧសភា។
សេចក្តីប្រកាសបានឲ្យដឹងថែមទៀតថា ឧប្បត្តិហេតុនេះបានប៉ះពាល់បន្ថែម ទៀតទៅលើឧស្សាហកម្មប្រេងរ៉ែដែលកំពុងជួបការលំបាករបស់លីប៊ី ក្នុងបរិបទដែល ប្រទេសអាហ្វ្រិកខាងជើងមួយនេះ នៅតែស្ថិតក្នុងភាពចលាចលផ្នែកនយោបាយ និងសន្តិសុខ។
ក្រុមហ៊ុនប្រេងរ៉ែឈូងសមុទ្រអារ៉ាប់ (AGOC) ដែលជាអង្គភាពប្រតិបត្តិបំពង់ បង្ហូរប្រេងបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ៣១ ខែឧសភា ប្រេងប្រហែល ២២ពាន់ធុង ត្រូវបានធ្លាយចេញទៅក្នុងបរិស្ថានជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ននេះ កិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាកំពុងត្រូវបានដំណើរការយ៉ាងប្រញាប់ប្រញាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ