|
ប្រធានាធិបតីបារាំងលោក Francois Hollande សន្យាបង្កើនសន្តិសុខសំរាប់ EURO ២០១៦ |
(VOVworld) - ប្រធានាធិបតីបារាំងលោក Francois Hollande នាថ្ងៃទី២៩ មិនា បាន
សន្យាថា នឹងបង្កើនសន្តិសុខសំរាប់ការប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប២០១៦
(EURO ២០១៦) ដែលនឹងបានរៀបចំឡើងចាប់ពីថ្ងៃទី១០ មិថុនាដល់ថ្ងៃទី១០
កក្កដា។តាមផែនការ EURO ២០១៦ នឹងប្រព្រឹត្តទៅនៅទីក្រុងចំនួន១០របស់
បារាំង។គណៈចាត់តាំងបានឲ្យដឹងថា សំបុត្រចំនួន៥១ប្រកួតត្រូវបានលក់អស់
ហើយតំបន់ពិសេសនានាលៃទុកឲ្យក្រុមអ្នកគាំទ្រត្រូវបានត្រៀមរៀបចំដើម្បី
ស្វាគមអ្នកគាំទ្រជាង៧លាននាក់។
ក៏នាថ្ងៃដដែល បារាំងបានបង្កើនសន្តិសុខនៅក្នុងនិងក្រៅកីឡាដ្ឋាន Stade de
France សំរាប់ការប្រកួតិត្តភាពរវាងក្រុមជម្រើសជាតិបារាំងជាមួយក្រុមជម្រើស
ជាតិរុស្ស៊ី។នេះជាការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិដំបូងដែលត្រូវបានរៀបចំ
ឡើងនៅកីឡាដ្ឋាននេះ គិតតាំងពីការវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសកាល
ទីខែវិច្ចិកាឆ្នាំមុន ដែលបណ្ដាលឲ្យមនុស្ស១៣០នាក់ស្លាប់និងជាង៣៥០នាក់រង
របួស៕