បារាំង អង់គ្លេស និងអាល្លឺម៉ង់អះអាងអំពីការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

(VOVWORLD) -បារាំង អង់គ្លេស និងអាល្លឺម៉ង់បានប្រកាសនឹងរក្សា កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ហើយចាត់ទុកថា៖ នេះគឺជាវិធីដ៏ល្អបំផុត ដើម្បីបញ្ចៀសហានិភ័យរីកសាយភាយអាវុធនុយក្លេអ៊ែរ បើទោះបីជា អាមេរិកអាចនឹងសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងពោលខាងលើនាថ្ងៃទី ១២ ឧសភាក៏ដោយ។ 
បារាំង អង់គ្លេស និងអាល្លឺម៉ង់អះអាងអំពីការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ - ảnh 1 បារាំង អង់គ្លេស និងអាល្លឺម៉ង់អះអាងអំពីការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី ៧ ឧសភា នៅទីក្រុង បែលឡាំងរបស់អាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បានអះអាងថា៖ យើងខ្ញុំប្រាជ្ញាចិត្តជួយសង្គ្រោះកិច្ចព្រមព្រៀងនេះ ដោយសារឯកសារនេះនឹងជួយឲ្យពិភពលោកបញ្ចៀសហានិភ័យរីកសាយភាយ នុយ ក្លេអ៊ែរ ព្រមទាំងជាវិធីដ៏ត្រឹមត្រូវមួយ ដើម្បីរាំងស្ដាត់អ៊ីរ៉ង់មានកម្មសិទ្ធិអាវុធនុយក្លេអ៊ែរ។ ស្ដីពីកិច្ចព្រមព្រៀងពោលខាងលើ ឬហៅថា ផែនការសកម្មភាពដ៏ធំទូលាយរួមគ្នា(JCPOA) អាល្លឺម៉ង់បានឲ្យដឹងថា៖ គ្មានហេតុផលណាមួយ ដើម្បីបញ្ឈប់កិច្ចព្រមព្រៀង ដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយក្រុម P5 + 1 (រួមមានប្រទេសជាសមាជិកអចិន្ត្រៃយចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាល្លឺម៉ង់ ) ឡើយ ហើយនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរក្សា JCPOA។

នាថ្ងៃដដែល នៅគេហទំព័រ Twitter របស់ខ្លួន ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា៖លោកនឹងជូនដំណឹងអំពីសេចក្ដីសម្រេចចិត្តរបស់ខ្លួនស្ដីពីការដែលអាមេរិកចាកចេញពីកិច្ចព្រមព្រៀងJCPOA ពោលខាងលើដែរ ឬទេ នាវេលាម៉ោង ១៤ ថ្ងៃទី ៩ ឧសភាតាមម៉ោងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ