បារាំង - អាមេរិកជឿជាក់លើការដោះស្រាយជម្លោះពាណិជ្ជកម្ម
(VOVWORLD) -ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជឿជាក់ថាលោកអាចពិភាក្សាជាមួយសមភាគីអាមេរិកអំពីបញ្ហានេះ។
(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី៣ខែធ្នូប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញយ៉ាងប្រាកនូវ “ជម្លោះតូចតាច”ជាមួយបារាំងក្នុងបញ្ហាពាណិជ្ជកម្មដែលនឹងត្រូវដោះស្រាយបន្ទាប់ពីអាមេរិកគំរាមបង់ពន្ធ១០០ភាគរយលើទំនិញនាំចូលពីបារាំង។
នៅក្នុងកិច្ចប្រជុំមួយជាមួយមេដឹកនាំនៃប្រទេសជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅអង់គ្លេសលោកប្រធានាធិបតី Trump បានឲ្យដឹងថាលោកនិងសមភាគីបារាំងលោក Emmanuel Macron នឹងពិភាក្សាលើបញ្ហាជាច្រើនរួមទាំងណាតូក៏ដូចជាពាណិជ្ជកម្មផងដែរ។លោក Trump បានចាត់ទុកថាភាគីទាំងពីរមាន “ជម្លោះតូចតាច” លើពាណិជ្ជកម្មប៉ុន្តែវាអាចត្រូវបានដោះស្រាយ។ប្រធានាធិបតីអាមេរិកប្រាកដថាបញ្ហានេះនឹងមាន "ពន្លឺ" ក្នុងរយៈពេលដ៏ខ្លីហើយទីបំផុតភាគីទាំងពីរនឹងអាចដោះស្រាយបានដូចធម្មតា។
រិឯខ្លួនវិញ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជឿជាក់ថាលោកអាចពិភាក្សាជាមួយសមភាគីអាមេរិកអំពីបញ្ហានេះ។ ទោះជាយ៉ាងណាលោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារសិទ្ធិរបស់បារាំងនិងសហភាពអឺរ៉ុប (EU) ៕