ប្រតិកម្មរបស់វៀតណាមចំពោះការដែលអាមេរិកអនុវត្តពន្ធប្រឆាំងលក់បង្ខួចតំលៃចំពោះអង្គភាពអាជីវកម្មនាំចេញបង្កង
|
បណ្ដាក្រុមហ៊ុនវៀតណាមមិនលក់បង្ខូចតំលៃមុខទំនិញបង្កងចូលទីផ្សារអាមេរិក (vietnamplus.vn) |
Vovworld-នាថ្ងៃទី២៧កញ្ញា ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្ដីពីប្រតិកម្មរបស់វៀតណាមចំពើការដែលអាមេរិកអនុវត្តពន្ធប្រឆាំងលក់បង្ខូចតំលៃចំពោះអង្គភាពអាជីវកម្មនាំចេញបង្កងរបស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេស
វៀតណាមលោក Le Hai Binh បានលើកច្បាស់ថា៖
“ការដែលក្រសួងពាណិជ្ជកម្មអាមេរិកអនុវត្តពន្ធលក់បង្ខូចតំលៃចំពោះអង្គភាព
អាជីវកម្មនាំចេញបង្កងវៀតណាមគឺមិនសមភាព ដើរផ្ទុយនឹងស្មារតីសេរីភាព
ពាណីជ្ជកម្មក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មកំពុងអភិវឌ្ឍន៍ល្អប្រសើររវាង
ប្រទេសទាំងពីរ។
យើងខ្ញុំអះអាងថាបណ្ដាក្រុមហ៊ុនវៀតណាមមិនលក់បង្ខូចតំលៃមុខទំនិញបង្កង
ចូលទីផ្សារអាមេរិក៕”