ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះស្ថានភាពអំពើហឹង្សានៅអ៊ីរ៉ាក់

ប្រតិកម្មរបស់សហគមន៍អន្តរជាតិចំពោះស្ថានភាពអំពើហឹង្សានៅអ៊ីរ៉ាក់ - ảnh 1
ស្ថានភាពសន្តិសុខនៅអ៊ីរ៉ាក់កាន់តែអាក្រក់ទៅយ៉ាងធ្ងន់ធ្ងរ
(រូបថតៈReuters)

(VOVworld)-ការដែលសមាជិកអង្គការដ្ឋឥស្លាមអ៊ីរ៉ាក់ និងចុងបូព៌ា(ISIL) បានចាប់
ចំណាប់ខ្មាំងជាបុគ្គលិកនៅស្ថានកុងស៊ុលរបស់ប្រទេសទួរគីរួមទាំងអង្គរក្ស និង
ឧបការីចំនួន២៤ នាក់នាថ្ងៃទី១១មិថុនា នៅទីក្រុង Mosul ភាគខាងជើងអ៊ីរ៉ាក់បាន
បំផុសឡើង រលកប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាពីរសហគមន៍អន្តរជាតិ។

        អាមេរិក អ៊ីរ៉ង់និងទួរគីបានប្រកាសភ្លាមមួយរំពេចថា ត្រៀមខ្លួនជាស្រេចជួយ ឧបត្ថម្ភរដ្ឋាភិបាលអ៊ីរ៉ាក់ ដើម្បីទប់ទល់នឹងពួកភេរវជន។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នក សាព័ត៌មាននាថ្ងៃទី១១មិថុនា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen
Psaki បានអះអាងថា វ៉ាស៊ីនតោនសន្យារួមជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ស្វែងរកវិធានការ
ប្រឆាំងពួក ISIL។ ក្នុងថ្ងៃដ៏ដែល រដ្ឋមន្រ្តីការបរទេសទួរគីលោក Ahmet Davutoglu
បានប្រកាសថា ទួរគីនឹងមានសកម្មភាពតប់តវិញ ប្រសិនបើពួកឧទ្ទាម ISIL មាន អំពើបង្កគ្រោះថ្នាក់ដល់ពលរដ្ឋរបស់ខ្លួន។ អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានរិះគន់យ៉ាងខ្លាំងក្លា ចំពោះស្ថានភាពអំពើហឹង្សានៅអ៊ីរ៉ាក់ ព្រមទាំងដាស់តឿន សហគមន៍អន្តរជាតិ “សម្តែងសមាគ្គីភាព”ចំពោះប្រទេសមជ្ឈឹមបូព៌ានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ