ប្រទេស​និង​អង្គការ​អន្តរជាតិជាច្រើន​ជួយឧបត្ថម្ភវៀតណាមក្នុងការដោះស្រាយ​ផលវិបាក​នៃ​ព្យុះទីហ្វុងយ៉ាហ្គី

(VOVWORLD) - ដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការដោះស្រាយផលវិបាកដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាហ្គីនៅតាមបណ្តាខេត្តក្រុងភាគខាងជើង ប្រទេសនិងអង្គការអន្តរជាតិជាច្រើនបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ក្នុងទម្រង់ផ្សេងៗគ្នា។

នាថ្ងៃទី ១ ខែតុលា យោងតាមព័ត៌មានរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៅប្រទេសវៀតណាម ក្រុមការងារ IOM ប្រចាំនៅ វៀតណាមបាននឹងកំពុងចុះផ្ទាល់ទៅកាន់មូលដ្ឋាននីមួយៗ ដោយផ្តល់នូវជំនួយចាំបាច់ដើម្បីធានាសុខភាពដល់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង យ៉ាហ្គីនៅបណ្តាខេត្តក្រុងភាគខាងជើងប្រទេសវៀត ណាម រួមទាំងដបទឹកអ៊ីណុក ភួយ សាប៊ូ សំឡីអនាម័យ តង់ ពិល និងរបស់របរចាំបាច់ផ្សេងៗទៀត។

ប្រទេស​និង​អង្គការ​អន្តរជាតិជាច្រើន​ជួយឧបត្ថម្ភវៀតណាមក្នុងការដោះស្រាយ​ផលវិបាក​នៃ​ព្យុះទីហ្វុងយ៉ាហ្គី - ảnh 1ព្យុះទីហ្វុង យ៉ាហ្គី បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅបណ្តាខេត្តភាគខាងជើងនៃប្រទេសវៀតណាម។ រូបថត៖ Kim Son

នាថ្ងៃដដែល ស្ថានទូតបារាំងប្រចាំនៅវៀតណាមបានជូនដំណឹងថា ទីភ្នាក់ងារនិងសហគមន៍បារាំងទាំងអស់បានប្រមូលផ្តុំនិងផ្តល់ជំនួយជាង ១៩ ពាន់លានដុង (៧០ ម៉ឺនអឺរ៉ូ) សម្រាប់វៀតណាម ដើម្បីដោះស្រាយផលវិបាកដោយព្យុះទីហ្វុងយ៉ាហ្គី។

ទន្ទឹមនឹងនោះ មកទល់នឹងពេលនេះ រដ្ឋាភិបាលអង់គ្លេសបានជួយឧបត្ថម្ភ ទឹកប្រាក់ ១ លានផោន (ស្មើនឹង ៣២ពាន់លានដុង) ដើម្បីជួយ វៀតណាមដោះស្រាយផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ