ប្រទេសស៊ុយអែតមាននាយករដ្ឋមន្ត្រីថ្មី
|
បេក្ខជននៃគណៈបក្សប្រជាធិបតេយ្យសង្គម លោក Stefan Loefven ធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសនេះ (Image: VNA) |
(VOVworld) – ដោយមានសម្លេងគាំទ្រចំនួន ១៣២ និងសម្លេងប្រឆាំងចំនួន ៤៩ រដ្ឋសភាស៊ុយអែតបានអនុម័តលើបេក្ខជននៃគណៈបក្សប្រជាធិបតេយ្យសង្គម
លោក Stefan Loefven ធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសនេះ នាថ្ងៃទី ២ តុលា។
លោក Stefan Loefven ជាប្រធានគណៈបក្សប្រជាធិបតេយ្យសង្គមចាប់ពីថ្ងៃទី
២៧ មករា ឆ្នាំ ២០១២ ។ ប៉ុន្តែ លោក Loefven គ្មានបទពិសោធន៍ធ្វើការក្នុង
រដ្ឋាភិបាល ឬ រដ្ឋសភាទេ។ នាថ្ងៃទី ៣ តុលា លោក Loefven បានប្រកាសសមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មីរបស់ ស៊ុយអែត៕