ប្រទេសអឺរ៉ុបជាច្រើនចាប់ផ្តើមបើកព្រំដែនឡើងវិញ និងដកវិធានការដាក់កំហិតនានា

(VOVWORLD) -  ចាប់ពីថ្ងៃទី ១៨ ខែឧសភា ប្រទេសអ៊ីតាលីបានបើកប្រទេសឡើងវិញបន្ទាប់ពីការបិទប្រទេសអស់រយៈពេលវេងដើម្បីទប់ស្កាត់វីរុស SARS-CoV-2 ដែលបង្កជំងឺឆ្លង COVID-19 ប៉ុន្តែការធ្វើដំណើររវាងតំបន់និងតំបន់ ក៏ដូចជាសេវាកម្មទេសចរណ៍នៅប្រទេសនេះ នឹងចាប់ផ្តើមឡើងវិញចាប់ពីថ្ងៃទី ៣ ខែមិថុនា។
ប្រទេសអឺរ៉ុបជាច្រើនចាប់ផ្តើមបើកព្រំដែនឡើងវិញ និងដកវិធានការដាក់កំហិតនានា - ảnh 1 ប៉ូលីសអាឡឺម៉ង់បានត្រួតពិនិត្យយានយន្តនៅតំបន់ព្រំដែនអាល្លឺម៉ង់ - អូទ្រីសដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 (រូបថត៖ AFP / TTXVN)

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីតាលី លោក Luigi Di Maio បានចេញសេចក្តីជូនដំណឹងដូចពោលខាងលើនេះក្នុងកិច្ចប្រជុំមួយតាមអនឡាញស្តីពីបញ្ហាលំហូរភ្ញៀវទេសចរនៅអឺរ៉ុបតាមសំណើរបស់ទីក្រុងប៊ែកឡាំង។ប្រមុខក្រសួងការបរទេសអ៊ីតាលីបានព្រមានថាវិស័យទេសចរណ៍របស់ប្រទេសអឺរ៉ុបទាំងអស់ត្រូវបានរងផលវិបាកយ៉ាងធ្ងន់ធ្ងន់ប្រសិន បើបែងចែកប្រភេទ១នៃ«បញ្ជីខ្មៅ»ស្តីពីការហាមឃាត់ធ្វើដំណើររវាងបណ្តាប្រទេស EU ផងដែរ។

លោកបានអះអាងថាអ៊ីតាលីបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ពលរដ្ឋដែលចង់ចំណាយពេលវិស្សមកាលនៅប្រទេសនេះ។ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសស្លូវេនី និងសាធារណរដ្ឋឆែកបានប្រកាសបញ្ចប់ស្ថានភាពអាសន្នចំពោះជំងឺរាតត្បាត COVID-19។ ប្រទេសស្លូវេនីបានបើកព្រំដែនទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុបឡើងវិញប៉ុន្តែបានដកសេចក្តីសំរេចចិត្តនេះចេញហើយ។ រដ្ឋាភិបាលស្លូវេនីបានបញ្ជាក់ថាចាំបាច់ត្រូវអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសជិតខាងតែម្តង។

ទន្ទឹមនឹងនេះ អូទ្រីសបានបើកទ្វារព្រំដែនឡើងវិញជាមួយប្រទេសអាឡឺម៉ង់ Liechtenstein និង Switzerland ។ រដ្ឋមន្ត្រីការបរទេស Luigi Di Maio បានឲ្យដឹងថា“ ច្រករបៀងទេសចរណ៍ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគីគឺផ្ទុយពីស្មារតីរបស់សហភាពអឺរ៉ុប” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ