|
ប្រធានក្រុមចរចារ៦ភាគី របស់ចិនលោក Wu Dawei
(រូបថតៈ Bloomberg) |
(VOVworld)-មន្រ្តីរដ្ឋាភិបាលអាមេរិក១រូបឲ្យដឹងថា ប្រធានក្រុមចរចារ៦ភាគី របស់
ចិនលោក Wu Dawei នាថ្ងៃទី២៨តុលា បានទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិ
ភាក្សាអំពីទិសដៅចាប់ផ្តើមការជួបសន្ទនា៦ភាគីឡើងវិញ សំដៅបញ្ឈប់កម្មវិធី នុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ។ លោក Wu Dawei បានមានការពិគ្រោះយោបល់ចំនួន២ថ្ងៃជាមួយលោក Glyn Davies បេសកជន
ពិសេសរបស់អាមេរិកអំពីបញ្ហាព្យុងយ៉ាងនិងមន្រ្តីជាន់ខ្ពស់មួយចំ នួនទៀត។
ក្នុងព្រឹត្តការណ៌ទាក់ទិនមួយទៀត បណ្តាអតីតអ្នកជំនាញការចរចាររបស់ អាមេរិកអំពីកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹត កូរ៉េបានដាស់តឿនដ្ឋាភិបាលរបស់លោក Obama ចាប់ផ្តើមឡើងវិញរាល់ការ
ជួបសន្ទនាជាមួយព្យុងយ៉ាងផងដែរ៕