ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមលោក Pham Minh Chinh ចូលរួមពិធីជប់លៀង នៃទិវាហុងកុងត្រឡប់មកចិនវិញ
(VOVWORLD) -នាយប់ថ្ងៃទី ២៩ មិថុនា នៅទីក្រុង ហាណូយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម លោក Hong Xiaoyong បានរៀបចំពីធីជប់លៀង ក្នុងឱកាសរំលឹកខួបលើកទី ២០ នៃទិវាហុងកុងត្រឡប់មកចិនវិញ (១ កក្ដដា ១៩៩៧- ១កក្ដដា ២០១៧)។
ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមលោក Pham Minh Chinh ចូលរួមពិធីជប់លៀង នៃទិវាហុងកុងត្រឡប់មកចិនវិញ (Internet) |
នាយប់ថ្ងៃទី ២៩ មិថុនា នៅទីក្រុង ហាណូយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម លោក Hong Xiaoyong បានរៀបចំពីធីជប់លៀង ក្នុងឱកាសរំលឹកខួបលើកទី ២០ នៃទិវាហុងកុងត្រឡប់មកចិនវិញ (១ កក្ដដា ១៩៩៧- ១កក្ដដា ២០១៧)។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមលោក Pham Minh Chinh បានអះអាំងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមគោរពការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងចិន ហើយមានបំណងថារួមជាមួយបក្ស រដ្ឋ និងប្រជាជនចិនជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់វិស័យវៀតណាម - ចិន ឲ្យអភិវឌ្ឍន៍ប្រកបដោយ ស្ថិរភាពនិរន្តរភាពនិងនាំមកនូវសុភមង្គលជូនប្រជាជននៃប្រទេសទាំងពីរ។ លោក មានក្ដីជឿជាក់ថាទំនាក់ទំនងសហប្រតិបត្តិការដោយមានផលប្រយោជន៍រួមរវាងមូលដ្ឋានវៀតណាម និង ហុងកុងនឹងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកយ៉ាងសកម្មចំពោះការអភិវឌ្ឍន៍នៃទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងចិន។
ឯកអគ្គរដ្ឋទូតចិន លោក Hong Xiaoyong បានរំលឹកឡើងវិញនូវលទ្ធផលលេចធ្លោក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងមណ្ឌលរដ្ឋបាលពិសេសហុងកុង ចិន និងវៀតណាម នារយៈពេលកន្លងទៅ ហើយសម្ដែងក្ដីសង្ឍឹមថា មណ្ឌលរដ្ឋបាលពិសេសហុងកុង ចិន និងវៀតណាម នឹងបង្កើនការធ្វើអាជីវកម្មលើសក្ដានុភាពឲ្យបានស៊ីជម្រៅ ហើយនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ភាគីទាំងពីរ៕