ប្រធានាធិតបីអាមេរិក៖ ២០១៤ គឺឆ្នាំធ្វើសកម្មភាព
|
ប្រធានាធិតបីអាមេរិក លោក Barack Obama បានប្រកាសថា៖ ២០១៤ គឺឆ្នាំធ្វើសកម្មភាព
(Image: Vietnam+) |
(VOVworld) – ប្រធានាធិតបីអាមេរិក លោក Barack Obama បានប្រកាសថា៖
២០១៤ គឺឆ្នាំធ្វើសកម្មភាព ហើយដាស់តឿនរដ្ឋសភាសហប្រតិបត្តិការដើម្បី
ជំរុញ កម្មវិធីគោលនយោបាយកិច្ចការផ្ទៃក្នុងដែលបានទាល់ច្រកក្នុងឆ្នាំ
២០១៣។ ក្នុងសន្ទរៈកថានៅវិទ្យុសម្លេងជាតិ នាថ្ងៃទី ១១ មករា ប្រធានាធិបតី
Barack Obama បានចាត់ទុកថា៖ សកម្មភាពត្រូវចាប់ផ្តើមដោយការដែលរដ្ឋសភា អនុម័តលើពង្រាងច្បាប់ស្តីអំពីការពន្យាពេលកម្មវិធីធានារ៉ាប់រងសំរាប់អ្នកបាត់
អាជីពដែលអស់សុពលភាពនាថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៣។ ប្រធានាធិបតី Barack
Obama បានឲ្យដឹងថា៖ លោកនិងបណ្ដាថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុននឹងពិភាក្សា
អំពីការបង្កើតការងារធ្វើសំរាប់ប្រជាជន។ តាមគំរោង ក្នុងសារសហរដ្ឋ ដែលនឹង
ត្រូវបានប្រកាស នាចុងខែ មករា ឆ្នាំ ២០១៤ ប្រធានាធិបតី Barack Obama នឹងអំពាវ
នាវប្រជាជនអាមេរិករួមដៃជំរុញអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចសំដៅបង្កើតឱកាសសំរាប់
ប្រជាជនគ្រប់រូប៕