ប្រធានាធិបតីទួរគីស្នើរឲ្យនាយករដ្ឋមន្ត្រីបង្កើតរដ្ឋាភិបាលថ្មី
![ប្រធានាធិបតីទួរគីស្នើរឲ្យនាយករដ្ឋមន្ត្រីបង្កើតរដ្ឋាភិបាលថ្មី - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_11_18/ttxvn_1811_tnk.jpg) |
ប្រធានាធិបតីទួរគីស្នើរឲ្យនាយករដ្ឋមន្ត្រីបង្កើតរដ្ឋាភិបាលថ្មី (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៧ វិច្ឆិកា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan
បានស្នើរឲ្យនាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក Ahmed Davutoglu បង្កើតរដ្ឋាភិបាល
ថ្មីមុនពេលការបោះឆ្នោតសកលត្រូវបានរៀបចំឡើងវិញ។ ការដែលគណៈបក្ស
យុត្តិធម៌និងអភិវឌ្ឍន៍ (AKP) កាន់អំណាចរបស់នាយករដ្ឋ មន្ត្រី Davutoglu ដណ្តើម
បានអាសនៈភាគច្រើននៅរដ្ឋសភាអាណត្តិថ្មីដែល បង្កលក្ខណៈសំរាប់គណៈបក្ស
នេះមានសិទ្ធិបង្កើតរដ្ឋាភិបាលក្រោមការដឹកនាំ របស់ AKP ទាំងស្រុង មិនត្រូវការ
ចងសម្ព័ន្ធជាមួយគណៈបក្សណាមួយឡើយ។ តាមគំរោង នាយករដ្ឋមន្ត្រី
Davutoglu នឹងជូនបញ្ជីរាយនាមគណៈរដ្ឋមន្ត្រីថ្មី ឡើងប្រធានាធិបតីនាថ្ងៃទី ១៨
ឬ ១៩ វិច្ឆិកា៕