ប្រធានាធិបតីនៃសាធារណរដ្ឋហ្គីណេ-ប៊ីស្សាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមដោយជោគជ័យ

(VOVWORLD) - នារសៀលថ្ងៃទី ៨ ខែកញ្ញា ប្រធានាធិបតីនៃសាធារណរដ្ឋ Guinea-Bissau លោក Umaro Sissoco Embaló និងភរិយាបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ដោយជោគជ័យ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកញ្ញា តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា។

ប្រធានាធិបតីនៃសាធារណរដ្ឋហ្គីណេ-ប៊ីស្សាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមដោយជោគជ័យ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam និងប្រធានាធិបតី Guinea-Bissau លោក Umaro Sissoco Embaló  (រូបថត៖ Lam Khanh/TTXVN)

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ប្រធានាធិបតីនៃសាធារណរដ្ឋហ្គីណេ-ប៊ីសសៅ Umaro Sissoco Embaló បានចូលរួមពិធីស្វាគមន៍ជាផ្លូវការ និងបានជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតយន្តការពិគ្រោះយោបល់នយោបាយ និងការទូតរវាងក្រសួងការបរទេសទាំងពីរ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនៃប្រទេសទាំងពីរ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមនិងភរិយាបានធ្វើជាអធិបតីក្នុងពិធីជប់លៀងយ៉ាងឧិឡារិកជូនប្រធានាធិបតី Umaro Sissoco Embaló និងភរិយា។

ប្រធានាធិបតី Umaro Sissoco Embaló ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីលោក ហ្វាម មិញជិញ និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន ផងដែរ។ នៅក្នុងជំនួបពិភាក្សា ថ្នាក់ដឹកនាំវៀតណាមជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតី Umaro Sissoco Embaló នឹងរួមចំណែកបង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការមិត្តភាពប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ។

លោកប្រធានាធិបតី Umaro Sissoco Embaló បានសម្តែងការកោតសរសើរចំពោះបុព្វហេតុបដិវត្តន៍របស់វៀតណាម ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ; អះអាងថា វៀតណាមត្រូវបានចាត់ទុកជាគំរូសម្រាប់ប្រទេស កំពុងអភិវឌ្ឍន៍នៅទ្វីបអាហ្រ្វិកនិយាយរួម និងហ្គីណេប៊ីស្សានិយាយដោយឡែក។

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Umaro Sissoco Embaló បានទៅទស្សនាវិទ្យាស្ថានស្បៀងអាហារ និងដំណាំស្បៀងនៅទីក្រុងហាយយឿង និងមានសកម្មភាពមួយចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ