ប្រធានាធិបតីប៉ាឡេស្ទីនគាំទ្រការតស៊ូដោយសន្តិវិធីប្រឆាំងការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែល
![ប្រធានាធិបតីប៉ាឡេស្ទីនគាំទ្រការតស៊ូដោយសន្តិវិធីប្រឆាំងការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែល - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_10_15/20151015_mahmoud_abbas.jpg) |
ប្រធានាធិបតីប៉ាឡេស្ទីនគាំទ្រការតស៊ូដោយសន្តិវិធីប្រឆាំងការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែល (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៤ តុលា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud
Abbas បានប្រកាសគាំទ្រការតស៊ូដោយសន្តិវិធីប្រឆាំងការទន្ទ្រានកាន់កាប់
របស់ អ៊ីស្រាអែល។ នេះគឺជាបទថ្លែងការដំបូងរបស់ លោក Abbas គិតតាំងពី
ផ្ទុះឡើង ការប៉ះទង្គិចរវាងប៉ាឡេស្ទីនិងអ៊ីស្រាអែលក្នុងអំឡុងពីរសប្តាហ៍កន្លង
ទៅដែលធ្វើ ឲ្យមនុស្សចំនួន៣០នាក់ត្រូវស្លាប់មុំក។ លោក Abbas បានសង្កត់
ធ្ងន់ទៅលើសិទ្ធិ របស់ប្រជាពលរដ្ឋប៉ាឡេស្ទីនគឺមានសិទ្ធិការពារដោយខ្លួន
ឯងនិងក្តាប់ជាប់ការតស៊ូរបស់ប្រជាជាតិ។ លោកក៏បានចោទប្រាកន់អ៊ីស្រា
អែលពីការធ្វើឲ្យស្ថានភាពហឹង្សាឡើងជណ្តើរ ព្រមទាំង ចាត់ទុកថា៖ គោល
នយោបាយរបស់អ៊ីស្រាអែល កំពុងគំរាមកំហែងដំណើរការសន្តិភាពនិង
ស្ថិរភាពក្នុងតំបន់។ ទន្ទឹមនឹងនោះ សន្តិសុខនិងស្ថិរភាពមិនអាចទទួលបាន
ឡើយក្នុងករណីអ៊ីស្រាអែលមិនបញ្ចប់រាល់ការទន្ទ្រានកាន់កាប់និងរដ្ឋប៉ាឡេស្ទីន
មិនត្រូវបានបង្កើតត្រឹមត្រូវតាមខ្សែព្រំ ដែនដែលបានកំណត់នាឆ្នាំ ១៩៦៧ នោះ៕