ប្រធានាធិបតីរុស្ស៊ីបន្តមានជំនួបជាន់ខ្ពស់នៅខាងក្រៅការប្រគួតកីឡាទីក្រុង Sochi

ប្រធានាធិបតីរុស្ស៊ីបន្តមានជំនួបជាន់ខ្ពស់នៅខាងក្រៅការប្រគួតកីឡាទីក្រុង Sochi - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Putin ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីជប៉ុន
លោក Shizo Abe នាថ្ងៃទី៨កុម្ភៈ (រូបថតៈRIA/EPA )


(VOVworld)-នៅខាងក្រៅរាល់សកម្មភាពបើកការប្រគួតកីឡាOlympicទីក្រុង Sochi
នាថ្ងៃទី៨កុម្ភៈ ជំនួបសន្ទនាជាន់ខ្ពស់រវាងប្រធានាធិបតីរុស្ស៊ីលោក​Putin ជាមួយ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសដែលមានកីឡាក កីឡាការិនីចូលរួម Olympic Sochi ប្រព្រឹត្តទៅតទៅទៀត។ ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Shizo Abe
លោក Putin អះអាងថា៖

       "យើងកំពុងរួមគ្នាសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពតាមរយៈស្ថាប័ន
អន្តរជាតិនានា។ យន្តការថ្មីបានបង្កើតឡើងក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុង
នោះមានកិច្ចសហប្រតិបត្តិការលើថ្នាក់រដ្ឋមន្រ្តីការបរទេសនិងការពារ ជាតិ។ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មកំពុងបានបើកទូលាយ។ ទាំងអស់ នេះបង្ក
លក្ខណៈងាយស្រួលដើម្បីដោះស្រាយល្អរាល់បញ្ហាដ៏ស្មុគស្មាញបំផុត"។

        រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីជប៉ុន ក៏សម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរនឹងបានរឹតបន្ទឹងនាពេលអណាគត។

        ក្នុងថ្ងៃដ៏ដែល ប្រធានាធិបតីរុស្ស៊ី Putin និងប្រធានាធិបតី Kyrgystan ក៏ មានជំនួបសន្ទនាសំដៅផ្លាស់ប្តូរអំពីទំនាក់ទំនងសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ចក៏ដូចជាបណ្តាគំរោងការរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ