ប្រធានាធិបតីរុស្ស៊ី Putin អំពាវនាវវិនិយោគីនសកម្មសហប្រតិបត្តិការជាមួយរុស្ស៊ី
|
ប្រធានាធិបតីរុស្ស៊ី Vladimir Putin
(រូបថតៈ Internet) |
(TTX)-ក្នុងបទថ្លែងមតិនៅវេទិការវិនិយោគ “ប្រទេសរុស្ស៊ីអំពាវនាវ” ប្រធានាធិបតី
រុស្ស៊ី លោកVladimir Putin បានអំពាវនាវឲ្យវិនិយោគីននៅ ក្នុងនិងក្រៅប្រទេស បង្កើនការវិនិយោគចូលខឿនសេដ្ឋកិច្ចរបស់ប្រទេសនេះ ពិសេសលើផ្នែកឧស្សា
ហកម្ម កសិកម្មនិងសេវ៉ាកម្ម។ លោកក៏បានសម្តែង ក្តីសង្ឃឹមថា ក្រៅពីទុន
វិនិយោគ បណ្តាអង្គភាពអាជីវកម្មបរទេសនឹងនាំមកនូវបច្ចេកវិទ្យាជឿនលឿន រួមជាមួយបទពិសោធន៌គ្រប់គ្រងទំនើប និងរូបសណ្ឋានរៀបចំផលិតកម្ម
ប្រសើបំផុត។ វេទិការ“ប្រទេសរុស្ស៊ីអំពាវនាវ” នឹងអូសបន្លាយដល់ថ្ងៃទី៤ តុលា ដោយមានការចូលរួមរបស់តំណាងជាង១ពាន់៥រយនាក់មកពីរុស្ស៊ី អាមេរិក បណ្តា
ប្រទេសអ៊ឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្រ្វិក៕